មនុស្សស្រីណាដែលចង់លែងលះ! ក្រោយបែកស្វាមី Love Riya បង្ហាញអារម្មណ៍ សុំទោសកូនស្រី ដែលត្រូវជួបរឿងបែកបាក់ទាំងវ័យក្មេង! (មានវីដេអូ)

//s5.kh1.co/bc/bcdcccc522dab3eb826835bedcd570906deccde4.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាហ្វេសប៊ុក Love Riya បានធ្វើការរៀបរាប់ និងសុំទោសដល់កូនដែលនៅតូចមិនទាន់ដឹងអី បែរជាមកជួបរឿងបែកបាក់គ្រួសារ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា ក្រោយរៀបការបានប៉ុន្មានខែតារាហ្វេសប៊ុក និងអ្នកលក់អនឡាញដ៏៏ល្បីអ្នកនាង Love Riya បានលេចធ្លាយព័ត៌មានដ៏មិនគួរឲ្យជឿ ត្រូវលែងលះគ្នាជាមួយនឹងស្វាមី បន្សល់ទុកកូនដ៏គួរឲ្យស្រលាញ់ម្នាក់ឲ្យនៅកំព្រា ស្របពេលដែលមិនទាន់បានដល់ហេតុផលមកពីអ្វីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការLive វីដេអូជាមួយនឹងកូនតូចរបស់ខ្លួន ខណៈពេលដែលមហាជនជាច្រើនចង់ដឹង ពីហេតុផលហេតុអ្វីបានជាអ្នកទាំង២សុខចិត្តចែកផ្លូវគ្នាបែបនេះ ព្រោះឃើញស្រលាញ់គ្នា ស្វីតជាមួយគ្នាស្ទើរគ្រប់ពេលយ៉ាងដូច្នោះ។ ដោយក្នុងនោះនាងបានធ្វើការ Live ដោយបានធ្វើការរៀបរាប់ជាមួយនឹងអារម្មណ៍ពិត ធ្វើឲ្យអ្នកទស្សនាពិតជាអាណិតតែម្តង។

តាមរយៈការLive វីដេអូ ឃើញថានាងបាននិយាយថា ទោះបីជានាងខំប្រឹងហត់ប៉ុណ្ណា តែនាងមិនអាណិតដល់ខ្លួនឯងនោះទេ តែបែរនាងពិតជាអាណិតកូនស្រីខ្លាំង ដែលនៅក្មេងមិនទាន់ដឹងក្តីផង បែរជាមកជួបរឿងបែកបាក់គ្រួសារយ៉ាងដូច្នោះ។

សម្តីរបស់នាងប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាក្តុកក្តួលក្នុងចិត្ត ដែលនាងជាមនុស្សស្រីដ៏រឹងមាំយ៉ាងដូច្នោះ ទោះបីជាមានបញ្ហាបែបនេះក៏មើលថែកូនបានយ៉ាងល្អ មិនបាក់ទឹកចិត្តនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Love Riya និងអតីតស្វាមី
Love Riya និងអតីតស្វាមី
 Love Riya
 Love Riya
 Love Riya
 Love Riya
 Love Riya និងកូន
 Love Riya និងកូន
 Love Riya និងកូន
 Love Riya និងកូន
 Love Riya និងកូនពេលLive
 Love Riya និងកូនពេលLive
 Love Riya និងកូនពេលLive
 Love Riya និងកូនពេលLive
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T