ផ្លូវការ! Spurs ទិញខ្សែបម្រើ Lo Celso ផ្ដាច់ពីក្រុម Real Betis បន្ទាប់ពីខ្ចីជើងអស់រយៈពេល១ឆ្នាំក្នុងតម្លៃ…

//s5.kh1.co/e3/e31cf8f9468aeb9f6e3c1314c44631a2a5c4b0f8.jpg
កីទ្បា

 ២៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Spurs ផ្ទេរយកខ្សែបម្រើ Giovani Lo Celso ពីក្រុម Real Betis ជាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងបាន១ឆ្នាំ

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានផ្ទេរយកខ្សែបម្រើ Giovani Lo Celso ពីក្រុម Real Betis ជាអចិន្ត្រៃយ៍ ជាមួយនឹងតម្លៃ ២៧,២លានផោន (ឬប្រមាណ ៣៥លានដុល្លារ)។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ បានចុះកិច្ចសន្យារួមរស់ជាមួយនឹង Spurs រហូតដល់ឆ្នាំ២០២៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករខ្សែបម្រើ Giovani Lo Celso
  កីឡាករខ្សែបម្រើ Giovani Lo Celso

ការផ្ទេរនេះត្រូវបានប្រកាសជាផ្លូវការ ក្នុងពេលតែមួយ ស្របពេលបញ្ជាក់ពីការចាកចេញរបស់ខ្សែបម្រើ Christian Eriksen ទៅចូលរួមជាមួយ Inter Milan ក្នុងតម្លៃប្រមាណ ១៦,៩ លានផោន។

Lo Celso បានផ្ទេរមកចូលរូមជាមួយ Spurs ពីក្លិប Real Betis កាលពីឆ្នាំ ២០១៨ ក្នុងកិច្ចសន្យាខ្ចីជើង។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនឲ្យក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍បាន ២០ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់។

Giovani Lo Celso ជាមួយនឹងមិត្តរួមក្រុម
Giovani Lo Celso ជាមួយនឹងមិត្តរួមក្រុម

ជុំវិញការផ្ទេរនេះ Spurs បានសរសេររៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា៖

ពួកយើងមានក្ដីរីករាយនឹងប្រកាសថា យើងបានអនុវត្តន៍ទៅលើជម្រើសទិញផ្ដាច់កីឡាករ Giovani Lo Celso ពីកិច្ចសន្យាខ្ចីជើង មកជាការផ្ទេរជាអចិន្ត្រៃយ៍។ Gio បានចុះកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៥។

សំណេររបស់ក្លិប Spurs 

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T