នេះជាមូលហេតុដែល Real Madrid សម្រេចចិត្តមិនទិញយក Eriksen ទុកឲ្យ Inter ជាអ្នករ៉ាប់រង

//s5.kh1.co/68/6833f71644a3982e57fb1255fdc34f3e33961df2.jpg
កីទ្បា

 ២៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការពិតដែល Real Madrid មិនទិញ Eriksen ពី Spurs

អឺរ៉ុប៖ ក្រោយក្លិបនៅអ៊ីតាលី Inter Milan ប្រកាសជាផ្លូវការក្នុងការនាំចូលកីឡាករ Christian Eriksen ក្នុងតម្លៃខ្លួនប្រមាណ ២២លានដុល្លារ មានសំណួរជាច្រើនបានលើកឡើងថាហេតុអ្វីបានជា Real Madrid មិនព្យាយាមតាមទិញកីឡាករដែលនឹងផុតសុពលភាពកុងត្រាជាមួយ Tottenham Hotspur នៅខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Christian Eriksen ចូលរួមជាមួយ Spurs
Christian Eriksen ចូលរួមជាមួយ Spurs

ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក់ Eriksen មានព័ត៌មាននៃការចាប់អារម្មណ៍និងទំនាក់ទំនងក្នុងការផ្លាស់មកកាន់ Real Madrid តាំងតែពី២ឆ្នាំមុន ហើយរូបគេក៏ត្រូវបានមជ្ឈដ្ឋានជាច្រើនថាអាចនឹងពាក់អាវកីឡាកររបស់ Real Madrid ថែមទៀត។ អ្នកតំណាងផ្ទាល់របស់កីឡាករ និងភាគីអ្នកតំណាងរបស់ Real Madrid បានជួបពិភាក្សាគ្នាដល់ទៅពីរដង ហើយការព្រមព្រៀងមួយក៏ស្ទើរនឹងកើតមានឡើង។

អ្វីៗមិនអាចលេចចេញជារូបរាង បន្ទាប់ពីប្រធានក្លិប Spurs លោក Daniel Levy ហាក់មិនចង់ឲ្យ Eriksen ចាកចេញកាលពីរដូវក្ដៅឆ្នាំ២០១៨។ នៅពេលនោះប្រធានក្លិបរបស់ Spurs បានទាមទារនូវតម្លៃខ្លួនមួយខ្ពស់គឺប្រមាណជា ១១១លានដុល្លារ។ ជាការឆ្លើយតបនៅពេលនោះ ភាគីខាងកីឡដ្ឋាន Santiago Bernabeu បានដកខ្លួនមួយជំហានចំពោះតម្លៃខ្លួននេះដើម្បីរង់ចាំពេលវេលាសមស្របណាមួយ ដែលតម្លៃខ្លួនអាចនឹងមានការធ្លាក់ចុះ។

លោក Daniel Levy
លោក Daniel Levy

យ៉ាងណាមិញ នៅទីផ្សាររដូវរងាខែមករានេះ Inter Milan ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Antonio Conte បាននាំយក Christian Eriksen ទៅលេងនៅទឹកដីប្រទេសអ៊ីតាលី អមជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៤។

គួរឲ្យដឹងដែរថា ក្រោយបោះបង់ការចង់បានមកលើ Eriksen អ្នកចាត់ការទូទៅសញ្ជាតិបារាំង Zinedine Zidane បានដាក់ការចាប់អារម្មណ៍មកលើខ្សែបម្រើចំនួន២រូបផ្សេងទៀតគឺ Paul Pogba របស់ Manchester United និង Donny Van de Beek របស់ Ajax៕

លោក Zinedine Zidane
លោក Zinedine Zidane

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T