ភ្ញាក់ផ្អើលខ្លាំង ក្រោយអ្នកគ្រូ ទាយដូចដឹងមុនឆ្នាំ២០២០ មានជំងឺផ្តាសាយវីរុសរាតត្បាតកើតឡើង ដែលគាត់និយាយតាំងពី.... (មានវីដេអូ)

//s5.kh1.co/1c/1ce868edc5b13ed8ec2198a6adc6d83b4940e2da.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានការស៊ែរតៗពេញបណ្តាញសង្គម​ ក្រោយលេចឡើងនូវវីដេអូទាយពីឆ្នាំ២០២០ ដូចពិតៗទៅនឹងវីរុសដែលកើតឡើងនៅពេលនេះ យ៉ាងព្រឺរោម

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលនេះវីរុសកូរ៉ូណា បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលប្រទេសមួយចំនួន បានឆ្លងជំងឺនេះជាបន្តបន្ទាប់ រីឯចំនួនអ្នកឆ្លងនៅប្រទេសចិនក៏កើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រិយមិត្តដែលធ្លាប់ធ្វើការតាមដាននូវការទស្សន៍ទាយ Master Naly Fengshui ដែលតែងតែលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ បានធ្វើការទាយទុកមុនឆ្នាំ២០២០ ដោយធ្វើឲ្យអ្នកទស្សនាវីដេអូនេះឡើងវិញសឹងតែព្រឺសម្បុរល សឹងតែមិនចង់ជឿនោះទេថាឆុតខ្លាំងបែបនេះ។

ដោយក្នុងនោះអ្នកគ្រូរូបនេះ បានធ្វើការទាយថានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសមួយចំនួននឹងជួបជាមួយនឹងជំងឺមួយ​ដែលជាប្រភេទជំងឺផ្តាសាយ ជាជំងឺមួយដែលមិនមែនផ្តាសាយធម្មតានោះទេ គឺជាជំងឺដែលពិបាកនៅក្នុងការព្យាបាលខ្លាំង ហើយផ្តាសាយនេះអាចនឹងបំលែងទៅជាមេរោគមួយរាតត្បាត។

តាមរយៈការទាយនេះ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថាអ្នកគ្រូ ពិតជាទាយឆុតខ្លាំងពាក់ព័ន្ធពីរឿងនេះ ស្របពេលដែលការទាយនេះគឺមុនពេលកើតជំងឺ ថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ៕

ចង់ជ្រាបច្បាស់ថាមានអ្វីខ្លះទៀត ពាក់ព័ន្ធនឹងការទាយ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ការទស្សន៍ទាយ Master Naly Fengshui
ការទស្សន៍ទាយ Master Naly Fengshui
ការទស្សន៍ទាយ Master Naly Fengshui
ការទស្សន៍ទាយ Master Naly Fengshui
អ្នកគ្រូដែលបានទាយ
អ្នកគ្រូដែលបានទាយ
អ្នកគ្រូដែលបានទាយ
អ្នកគ្រូដែលបានទាយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T