ស្ថានភាពដ៏គួរឱ្យភ័យខ្លាច! ព្រិល និងដុំទឹកកករំខាន​ដល់ការធ្វើដំណើរតាមផ្លូវនៅទូទាំងចក្រភពអង់គ្លេស

//s5.kh1.co/8e/8e48d7add997509407e9f5c6db854fb7197af9ae.jpg
សង្គម

 ២៩-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ព្រិលនិងទឹកកកត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យរំខានដល់អ្នកដំណើរនៅថ្ងៃអង្គារនៅទូទាំងតំបន់ធំៗចំនួន ៤ កន្លែងត្រូបានព្រមានក្នុងការធ្វើដំណើរនៅចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=292,h=173,q=100/2a/2a5da46fdec11a823bdf5b54262daf3dfbfd91da.jpg

វាប្រហែលជាមិនមានការព្យាករណ៍ទេថា តើវាជាយប់ត្រជាក់បំផុតនៃរដូវរងាឬក៏អត់ ប៉ុន្តែខ្យល់ត្រជាក់ពេញមួយយប់នៅតែអាចធ្វើឱ្យមានភ្លៀងព្រិល និងភ្លៀងនៅធម្មតាមាននៅទូទាំងប្រទេសស្កុតឡេន និងភាគពាយព្យនៃប្រទេសអង់គ្លេស។

បើយោងតាមមន្រ្តី Met Office លោក Helen Roberts បានប្រាប់ឱ្យដឹងថា ខ្យល់នេះមានការរុញច្រានចេញពីភាគខាងត្បូងពី Greenland ដែលមានន័យថាសីតុណ្ហភាពធ្លាក់ចុះទាបបំផុតរហូតដល់ -៤ អង្សាសេ (២៥ ហ្វារិនហៃ) ត្រូវបានរាយការណ៍ចេញពីតំបន់លើភ្នំ Cairnwell នៅតំបន់ខ្ពង់រាបភាគខាងកើត។

អ្នកព្យាករណ៍បានបន្ថែមថា ខ្យល់ត្រជាក់រួមផ្សំជាមួយនឹងទឹកភ្លៀងបានបង្កើតជាព្រិលក៏ដូចជាផ្ទាំងទឹកកកដែលអាចបង្កបញ្ហាដល់អ្នកដែលធ្វើដំណើរតាមរថយន្ត និងរថភ្លើង។

https://s5.kh1.co/__image/w=292,h=173,q=100/c9/c91c829c05a44c3eeb106d311f4e28f6de111fac.jpg

អ្នកព្យាករណ៍បានបន្តថា“ វានឹងក្លាយជាការចាប់ផ្តើមដ៏ត្រជាក់សម្រាប់មនុស្សជាច្រើនដោយសីតុណ្ហភាពធ្លាក់ចុះក្រោមទឹកកកទៅទៀត ដែលនៅកន្លែងខ្លះមានព្រិលធ្លាក់រហូតដល់កំរាស់ ១៥ ស.ម ។

ស្ថានភាពបែបនេះត្រូវបានគេរំពឹងថានឹងបន្តទៅដល់ភាគខាងលិចនៃប្រទេសអង់គ្លេស និងផ្នែកខ្លះនៃប្រទេសវែល (Wales) នៅពេលបន្តបន្ទាប់ទៀត។ “ក៏ប៉ុន្តែវានឹងក្លាយជាថ្ងៃស្ងួតខ្លាំងនៅតំបន់ភាគខាងកើត និងភាគកណ្តាលនៃប្រទេស” នេះបើតាមពាក្យសម្ដីរបស់ Roberts។ ការព្រមានមួយនេះនឹងមានសុពលភាពនៅចន្លោះម៉ោង ១០ និង ១១ ព្រឹក។

https://s5.kh1.co/__image/w=300,h=168,q=100/39/39ecec3596f629832b155ee7a04f211e0db40f7d.jpg
https://s5.kh1.co/__image/w=590,h=350,q=100/1b/1b66dc6ec3bae9bef3e6bb06cd82462d106da1b1.jpg

ប្រភព៖ theguardian

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T