នឹកស្មានមិនដល់! ការ៉ុតមានអត្ថប្រយោជន៍ដ៏អស្ចារ្យ​សម្រាប់សុខភាពដល់ម្លឹងផង?

//s5.kh1.co/35/357f6017a89ebc105392be1f70d59bdbcf465256.jpg
នារី

 ២៩-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការ៉ុតគឺជាប្រភេទបន្លែដ៏អស្ចារ្យដែលមិនគួរអោយជឿ ព្រោះវាមិនត្រឹមតែជាអាហារដែលសម្រាប់តែទន្សាយគិតមមៃនោះទេ តែវាអាចត្រូវបានយកទៅធ្វើជាអាហារសម្រន់ និងអាហារច្រើនទៀតសម្រាប់មនុស្ស។ មានការពិតជាច្រើនដែលអ្នកត្រូវដឹងអំពីត្បូងពេជ្រពណ៌ទឹកក្រូចមួយប្រភេទនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជីវជាតិ (Nutritious)

ការ៉ុតមានផ្ទុកជាតិទឹកប្រហែល ៨៥-៩០% ជាតិខ្លាញ់ ១០ ភាគរយ ជាតិប្រូតេអ៉ីន វីតាមីន និងសារធាតុរ៉ែជាច្រើនដូចជា៖ វីតាមីន A, K, B6, Biotin និងប៉ូតាស្យូម។ ទាំងនេះមានគុណប្រយោជន៍ជួយដល់សុខភាពជាច្រើនដូចជា៖ ធានាបាននូវសុខភាពភ្នែកល្អប្រសើរបំផុត និងការពារជំងឺស្បែក ដោយសារសមត្ថភាពប្រឆាំងអុកស៊ីតកម្ម។

https://s5.kh1.co/__image/w=650,h=372,q=100/3a/3a30c3a044c5f5690aadb415aa6362be35b3ae9b.jpg

២. អាចរំលាយបានយ៉ាងងាយស្រួល

ការ៉ុតមានជាតិសរសៃរលាយដែលជាបំពង់រំលាយអាហារដែលងាយស្រួល និងជំនួយដល់ការទល់លាមកដោយជំរុញចលនាពោះវៀនឱ្យមានសុខភាពល្អ។ វាក៏មានជាតិសរសៃរលាយដែលបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងកាត់បន្ថយការស្រូបយករបស់វាពីបំពង់រំលាយអាហារ។

៣. ប្រសិទ្ធភាព Anticarcinogenic

ការ៉ុតសំបូរទៅដោយសារធាតុ carotene ដែលមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួនដូចជា មហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ និងមហារីកដោះជាដើម។ ជាងនេះទៀត ការ៉ុតជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកដោយបំផ្លាញកោសិកាដែលប្រុងនឹងកើតមហារីកនៅក្នុងដុំសាច់ ដោយបង្កើតឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។

៤- ផ្ដល់អត្ថប្រយោជន៍សម្រាប់បេះដូង

ការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលរុំបេះដូងដូចជាខែល និងបន្ថយហានិភ័យនៃជំងឺបេះដូង។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីនៅក្នុងបេះដូងនិងសរសៃឈាម ក៏ដូចជាការកាត់បន្ថយកូឡេស្តេរ៉ុល និងការបង្កើតបន្ទះសរសៃឈាម។ ជាងនេះទៀត ការ៉ុតបានជួយកាត់បន្ថយហានិភ័យនៃជំងឹដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងផងដែរ។

https://s5.kh1.co/__image/w=650,h=650,q=100/d0/d090f843eb3870fb02c52dc10694558a3c637939.jpg

៥. ផ្ដល់អត្ថប្រយោជន៍សម្រាប់ធ្មេញ ឆ្អឹង និងស្បែករឹងមាំល្អ

សារធាតុរ៉ែដែលមាននៅក្នុងការ៉ុតជួយពង្រឹងឆ្អឹង ការពារការបង្កើតបន្ទះក្នុងធ្មេញ និងការពារការពុកធ្មេញ។

លក្ខណៈពិសេសនៃកង្វះប៉ូតាស្យូមគឺស្បែកស្ងួត ដូចច្នេះការ៉ុតអាចជួយអ្នកឱ្យជៀសផុតពីបញ្ហានេះបាន ព្រោះវាមានផ្ទុកប៉ូតាស្យូមដែលធ្វើឱ្យស្បែករបស់អ្នកមានសំណើម។

៦. ជួយដល់ការព្យាបាលកោសិកាចាស់ ឬ ខូច

ការ៉ុតជួយជំរុញប្រព័ន្ធភាពស៊ាំការពាររាងកាយប្រឆាំងនឹងវីរ៉ុស និងមេរោគ។ម្យ៉ាងទៀត វីតាមីន C និងបេតាខារ៉ូថេននៅក្នុងការ៉ុតជួយការបង្កើនការព្យាបាលមុខរបួស និង ការកាត់បន្ថយការរលាក។

៧. ជួយឱ្យសក់ស្អាតភ្លឺរលោង

ការ៉ុតផ្តល់អត្ថប្រយោជន៍ដល់សក់ជាមួយនឹងវីតាមីន និងជាតិរ៉ែដែលមានសមត្ថភាពជួយប្រឆាំងនឹងការជ្រុះសក់ ហើយក៏ធ្វើឱ្យសក់របស់អ្នកក្រាស់ផងដែរ។ ដូច្នេះការ៉ុតគឺជាបន្លែដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការផ្តល់ និងអាចធានាបាននូវសុខភាពរាងកាយល្អ៕

ការ៉ុត
ការ៉ុត
ការ៉ុត
ការ៉ុត
ការ៉ុត
ការ៉ុត

ប្រភព៖ mrhealthyfrog​

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T