រឿង “ព្រហ្មលិខិតស្នេហ៍” ស្នេហាឆ្លងភពដ៏អាថ៌កំបាំង ត្រៀមបង្ហាញវត្តមាននៅ ភីអិនអិន! (មានវីដេអូ)

//s5.kh1.co/d3/d3eb21337dfc8cc61e45fcbd5cb2d66ed8c8cbef.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ថានីយទូរទ្សន៍ PNN នឹងធ្វើការបង្ហាញនូវផ្ទាំងទស្សនីយភាពខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតជូនដល់អ្នកទស្សនា គឺរឿង «ព្រហ្មលិខិតស្នេហ៍»។

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ ស្ថានីយទូរទ្សន៍ PNN នឹងធ្វើការបង្ហាញនូវផ្ទាំងទស្សនីយភាពខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀតជូនដល់អ្នកទស្សនា គឺរឿង «ព្រហ្មលិខិតស្នេហ៍» ដែលរៀបរាប់ពីស្នេហាឆ្លងភពដ៏អាថ៌កំបាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿង «ព្រហ្មលិខិតស្នេហ៍»
  រឿង «ព្រហ្មលិខិតស្នេហ៍»

ខ្សែភាពយន្តនេះតំណាលពី រ៉ាសស៊ីកា ដែលជាក្មេងស្រីសម័យទំនើប មានទំនុកចិត្តលើខ្លួនឯង និងចូលចិត្តប្រលោមលោកមនោសញ្ចេតនា។ ថ្ងៃមួយនាងទិញប្រលោមលោករឿងដូចព្រហ្មលិខិតស្នេហ៍មកអាន ពេលអានម្ដងៗទិដ្ឋភាពនៃរឿងនោះតែងផុសចេញមកស្ដែងៗតែម្ដងធ្វើឲ្យនាងចម្លែកអារម្មណ៍ណាស់។

  រឿង «ព្រហ្មលិខិតស្នេហ៍»
  រឿង «ព្រហ្មលិខិតស្នេហ៍»
  រឿង «ព្រហ្មលិខិតស្នេហ៍»
  រឿង «ព្រហ្មលិខិតស្នេហ៍»

កាន់តែចម្លែកទៀតនោះតួឯកស្រីឈ្មោះ ការ៉ាកេត នៅក្នុងរឿងប្រលោមលោកនោះមានមុខម៉ាត់ដូចនាងបេះបិទ។ ក្នុងរឿងនោះរៀបរាប់ពីដំណើរដើមទងរបស់ ការ៉ាកេត ដែលជាកូនស្រីអ្នកមានឋានៈខ្ពស់ម្នាក់ នាងមានចរិតស្លូតបូត និងតែងត្រូវបានធ្វើបានដោយម្ដាយចុង និងប្អូនស្រី។

ក្រៅតែពីរឿងរ៉ាវស្នេហាឆ្លងភពរបស់ Rasika និងអ្នកអង្គម្ចាស់រូបសង្ហា ក៏នៅមានគំនុំសងសឹងគ្នាផងដែរ ចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគថៃរឿង «ព្រហ្មលិខិតស្នេហ៍» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 11:00 ដល់ម៉ោង 12:00 ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

  រឿង «ព្រហ្មលិខិតស្នេហ៍»
  រឿង «ព្រហ្មលិខិតស្នេហ៍»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T