អង់គ្លេស៖ អ្នកច្នៃម៉ូតសញ្ជាតិអង់គ្លេសម្នាក់ ដែលទទួលបានការបណ្ដុះបណ្ដាលនៅឯសាលាច្នៃម៉ូតមួយនៅក្នុងទីក្រុងឡុងដ៏ បានបង្កើតឈុតសម្លៀកបំពាក់ចំនួន ៤ ឈុតគួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាង Daisy May Collingridge គឺជាអ្នកដែលច្នៃម៉ូតដ៏អស្ចារ្យទាំងបួន ហើយឈុតទាំងនោះនាងធ្វើឡើងដោយដៃ និងដាក់ឈ្មោះឲ្យដូចជា Burt, Hilary, Clive និង Dave។
Daisy នាងបានចំណាយពេលដេរបំណែកខ្លួននីមួយៗយ៉ាងហោចណាស់ប្រើពេលអស់ ៣ ខែ។ នៅក្នុងបំណែកខ្លួននីមួយៗធ្វើឡើងដោយប្រើក្រណាត់រួមជាមួយនឹងកប្បាស តែក៏មានបន្ថែមទម្ងន់ដោយលាយខ្សាច់ខ្លះផងដែរ។
ជុំវិញឈុតសម្លៀកបំពាក់ទាំងនេះនាងបាននិយាយថា៖
មូលហេតុនៃការដេរឈុតទាំងអស់នេះឡើង វាគ្រាន់តែជាការស្រលាញ់ចូលចិត្តប៉ុណ្ណោះ ហើយខ្ញុំគ្មានបំណងធ្វើវាដើម្បីប្រកួតប្រជែងអីនោះទេ។ ហើយប្រហែលមនុស្សគ្រប់គ្នាមិនពេញចិត្តនឹងឈុតដែលមើលទៅគួរឲ្យខ្លាចនេះ តែខ្ញុំជឿថាមានមនុស្សមួយចំនួនប្រហែលជាចង់ពាក់វាសាកល្បង។
គួរឲ្យដឹងដែរថា ក្នុងឈុតសម្លៀកបំពាក់នីមួយៗ ត្រូវបានរចនាឡើងដោយបង្គប់ពីអត្តចរិតមនុស្សចំនួន ៤ យ៉ាង៕



