ប៉ុន្មានថ្ងៃក្នុងឆ្នាំ២០២០នេះ Ronaldo ម្នាក់ឯង រកគ្រាប់បាល់បានច្រើនជាងក្រុម Barcelona ទាំងមូលទៅទៀត

//s5.kh1.co/c4/c4efa0ead37be8a21201f896f75da21562da2465.jpg
កីទ្បា

 ២៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

៨គ្រាប់របស់ Ronaldo ក្នុងឆ្នាំ២០២០ ច្រើនជាងចំនួនគ្រាប់បាល់សរុបរបស់ Barcelona

អឺរ៉ុប៖ កំពូលខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo រកបានគ្រាប់ទី៨របស់ខ្លួនក្នុងឆ្នាំ២០២០នេះ ក្នុងការប្រកួតដែល Juventus ចាញ់ Napoli ក្នុងលទ្ធផល ២ទល់នឹង១។ គ្រាប់បាល់ចំនួន៨នោះគឺ Ronaldo រកបានពីការប្រកួតចំនួន ៥ប្រកួតនៅក្នុងឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

៨គ្រាប់របស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះរួមមាន៖

  • ៣គ្រាប់ ពីការប្រកួតជាមួយ Cagliari
  • ២គ្រាប់ ពីការប្រកួតជាមួយ Parma
  • ១គ្រាប់ ពីការប្រកួតជាមួយ Roma (Serie A)
  • ១គ្រាប់ ពីការប្រកួតជាមួយ Roma (Coppa Italia)
  • ១គ្រាប់ ពីការប្រកួតជាមួយ Napoli

បើយើងក្រឡេកទៅមើល ក្លិបអ្នកមានបុណ្យ Barcelona វិញ ក្នុងឆ្នាំ២០២០នេះទើបតែរកបាន៧គ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួត៥ប្រកួត។ លទ្ធផលចំនួន ៥ប្រកួតរបស់ Barcelona នៅក្នុងឆ្នាំ២០២០នេះគឺ៖

  • Espanyol ២-២ Barcelona
  • Barcelona ២-៣ Atletico Madrid
  • Barcelona ១-០ Granada
  • UD Ibiza ១-២ Barcelona
  • Valencia ២-០ Barcelona
https://s5.kh1.co/__image/w=650,h=407,q=100/53/53ac433fcd1187b781c12f71466e36153244d080.jpg

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T