ស្ងាត់ៗ Mourinho ជិតបានកូនក្រុមថ្មីម្នាក់ទៀតហើយ! Spurs ព្រមព្រៀងទិញខ្សែបម្រើស្លាបវ័យក្មេងរបស់ PSV មួយរូបក្នុងតម្លៃ…

//s5.kh1.co/ca/ca7f5e85f98b3a2e167e03a141bff7c5ebf74b17.jpg
កីទ្បា

 ២៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Spurs ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម PSV ជុំវិញការផ្ទេរខ្សែបម្រើស្លាបវ័យ២២ឆ្នាំ

ហូឡង់៖ យោងតាមការចុះផ្សាយរបស់កាសែត De Telegraaf បានឲ្យដឹងថាក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប PSV Eindhoven ក្នុងកាចុះកុងត្រាយកខ្សែបម្រើស្លាប Steven Bergwijn

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបទាំងពីរ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃច័ន្ទ លុះដល់ពេលល្ងាច ទើបឈានដល់កិច្ចព្រមព្រៀង។ ក្នុងការចរចានោះដែរ ក្រុម PSV នឹងទទួលបានលើស ៣០លានអឺរ៉ូ (ឬប្រមាណ៣៣លានដុល្លារ) សម្រាប់ខ្សែបម្រើវ័យ២២ឆ្នាំ។

  ខ្សែបម្រើស្លាប Steven Bergwijn
  ខ្សែបម្រើស្លាប Steven Bergwijn

ភ្នាក់ងាររបស់កីឡាករ Bergwijn លោក  Fulco van Kooperen បានជួបពិភាក្សាជាមួយនឹងលោក Jose Mourinho រួមជាមួយនឹងប្រធានក្លិបក្លិប Spurs លោក Daniel Levy កាលពីសប្ដាហ៍មុន ដោយខ្សែបម្រើសញ្ជាតិហូឡង់ បានយល់ព្រមចុះកុងត្រារយៈពេល៥ឆ្នាំកន្លះជាមួយនឹងក្លិបនៅទីក្រុងឡុងដ៍។

Bergwijn ក្នុងជម្រើសជាតិហូឡង់
Bergwijn ក្នុងជម្រើសជាតិហូឡង់

Bergwijn បានផ្ទេរពីក្រុមយុវជន Ajax មកចូលរួមជាមួយក្រុម PSV ក្នុងឆ្នាំ២០១១។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនសរុបបាន១៤៩ប្រកួត ស៊ុតបញ្ចូលទីបាន៣១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤៥ដង។

គួរឲ្យដឹងដែរថា ក្រុម Tottenham ទើបតែយកបានខ្សែបម្រើវ័យក្មេងមួយរូបផងដែរ ពីក្លិប Benfica កាលពីពេលថ្មីនេះៗគឹកីឡាករ Gedson Fernandes ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១៨ខែ៕

កីឡាករ Gedson Fernandes
កីឡាករ Gedson Fernandes

ប្រភពfootball-oranje

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T