ក្តៅៗ! Justin Bieber ទើបតែចេញបទចម្រៀងថ្មី ជាមួយតារាចម្រៀងស្រីម្នាក់ (មានវីដេអូ)

//s5.kh1.co/c5/c5e034d7c8bfd6d9fe3628d64ac88d7334025208.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Justin Bieber ទើបតែចេញបទចម្រៀងថ្មី ជាមួយតារាចម្រៀងស្រីម្នាក់ដែលមានសញ្ជាតិអាមេរិច ដែលមានទំរង់មុខសិចស៊ី សម្បុរសណ្តែកបាយ

កាណាដា៖ ប្រិយមិត្តច្បាស់ជាធ្លាប់ស្គាល់ហើយ តារាចំរៀងប្រុសលំដាប់ជួរមុខ សញ្ជាតិកាណាដា ដែលមានសម្លេងធ្ងន់ រាងស្រស់សង្ហាមានមន្តស្នេហ៍ Justin Bieber ។Justin Biber មានឈ្មោះពិតថា Justin Drew Bieberកើតនៅខែ មីនា​ ឆ្នាំ១៩៩៤ ។ Justin Bieber បានសរសេរបទចម្រៀងដំបូងបំផុតដែលមានចំណងជើងថា «one time» ហើយuploadជាផ្លូវការតាមរយៈវេបសាយ Youtube នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៩។​ ដោយហេតុនេះហើយទើបJustin Bieber មានគេស្គាល់តាំងពីពេលនោះមក។
ថ្មីៗនេះដែរ តារាប្រុសរូបនេះ ទើបតែបង្ហោះចម្រៀងថ្មីរបស់គេមានរយ:ពេល០៣:០៤នាទី ដែលមានចំណងជើងថា«Get me» ជាមួយនឹងតារាចម្រៀងស្រី មុខស្រស់ សម្លេងខ្ពស់និងច្បាស់Kehlani សញ្ជាតិអាមេរិក ដែលមានអាយុច្រើនជាងJustin Bieber តែមួយឆ្នាំតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា «Get me» គឹជាបទទី២បន្ទាប់ពី «Yummy» របស់Justin Bieber ដែលទើបតែចេញ៣អាទិត្យមុន ក្រោយពីការសម្រាកអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារបញ្ហាផ្ទាល់ខ្លួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber
Justin Bieber
Kehlani
Kehlani
Justin Bieber និង Kehlani
Justin Bieber និង Kehlani
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T