អតីតកីឡាករ Barcelona មួយរូប និយាយថា Real Madrid ឈរកំពូលតារាងដោយសារសំណាងទេ

//s5.kh1.co/b3/b3abd48b8b174ede8b5deff2b34f54d69f7e3f5f.jpg
កីទ្បា

 ២៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Carles Rexach យល់ឃើញថា Real Madrid ឈរកំពូលតារាងដោយសារសំណាង

អេស្ប៉ាញ៖ អតីតខ្សែបម្រើស្លាបរបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Carles Rexach បានលើកឡើងថាក្រុម Real Madrid ឡើងឈរកំពូលតារាងបាន ដោយសារសំណាងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Carles Rexach ជាមួយ Messi
   លោក Carles Rexach ជាមួយ Messi

Real Madrid បានយកឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ ទៅលើក្រុម Real Valladolid កាលពីថ្ងៃអាទិត្យកន្លងទៅ។ តាមរយៈលទ្ធផលនេះបានជួយឲ្យក្រុមលោក Zidane ទទួលបាន៣ពិន្ទុបន្ថែម វ៉ាក្រុម Barcelona ឡើងឈរចំណាត់ថ្នាក់លេខ១ ក្នុងក្របខណ្ឌ La Liga Santander សប្ដាហ៍ទី២១។

ក្រុម Real Madrid
ក្រុម Real Madrid

យ៉ាងណាមិញ អតីតកីឡាករក្រុម Barcelona លោក Rexach បាននិយាយជុំវិញលទ្ធផលខាងលើថា៖

  លោក Carles Rexach
  លោក Carles Rexach

Real Madrid ឡើងឈរកំពូលតារាង តែពួកគេឈ្នះត្រឹម១-0 ប៉ុណ្ណោះកាលពីម្សិលមិញ​ ហើយវាជាសំណាងរបស់ពួកគេ។ គ្មានក្រុមណាដែលឈ្នះស្រួលៗក្នុងរដូវកាលនេះទេ។

  លោក Carles Rexach

គួរឲ្យដឹងដែរថា ក្រុម Barcelona ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក Setien បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រកួតចាញ់ក្រុម Valencia ២-០ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពោលគឺ២១ប្រកួតកន្លងទៅ ពួកគេរកបាន៤៣ពិន្ទុ ចាញ់ពិន្ទុក្រុមលេខ១ Real Madrid ចំនួន៣ពិន្ទុ៕

តារាង La Liga
តារាង La Liga

ប្រភពllfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T