Real Madrid ដាក់ James ជាថ្នូរឲ្យក្លិបយក្សអ៊ីតាលី ដើម្បីនាំយកម្នាក់នេះត្រឡប់មកវិញ

//s5.kh1.co/f1/f1b0b8ff5aa240d9a5395c008911ae8865c42ca7.jpg
កីទ្បា

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Real Madrid ដាក់ James ជាថ្នូរនឹងការចង់បាន Fabian Ruiz

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Real Madrid បានដាក់កីឡាកររបស់ខ្លួន James Rodriguez ជាផ្នែកមួយនៃការដោះដូរនឹងខ្សែបម្រើរបស់ក្លិប Napoli កីឡាករ Fabian Ruiz។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Fabian Ruiz
កីឡាករ Fabian Ruiz

ស្របពេលព័ត៌មានជាច្រើនបានចុះផ្សាយថា Real Madrid ជាក្លិបមួយក្នុងចំណោមក្លិបជាចើ្រនទៀតដែលចាប់អារម្មណ៍មកមើ Fabian Ruiz ក៏លេចធ្លាយនូវដំណឺងក្រៅផ្លូវការមកថា ម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League ១៣សម័យកាលបានត្រៀមខ្លួនរួចរាល់ក្នុងការជួបជាមួយភាគី Napoli ដើម្បីធ្វើការចរចាតម្លៃ។

យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាក្រុមរបស់លោក Zidane កំពុងតែត្រៀមខ្លួនដើម្បីដាក់សំណើទៅកាន់ Napoli ជាមួយនឹងការដាក់ James Rodriguez ក្នុងសំណើជាថ្នូរនៃការដោះដូរផងដែរ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

James Rodriguez បានខកខានឱកាសក្នុងការបង្ហាញខ្លួនក្នុងក្របខណ្ឌ La Liga តាំងពីខែតុលាដោយសារតែបញ្ហារបួស ខណៈក្លិបនៅអង់គ្លេសពីរគឺ Arsenal និង Everton កំពុងតាមអន្ទងយករូបគេជាខ្លាំង។

គួរឲ្យដឹងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញ Fabian Ruiz បានផ្លាស់ពី Real Betis ទៅចូលរួមជាមួយ Napoli កាលពីរដូវក្ដៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៣៣លានដុល្លារ ខណៈតម្លៃខ្លួនរបស់ខ្សែបម្រើរូបនេះនាពេលបច្ចុប្បន្នត្រូវបានគេដឹងថាប្រមាណជា ៦៦លានដុល្លារ៕

កីឡាករ Fabian Ruiz
កីឡាករ Fabian Ruiz

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T