អង្គការសុខភាពពិភពលោកសារភាពថា ការវាយតម្លៃ​របស់​ខ្លួន​លើហានិភ័យនៃជំងឺកូរ៉ូណាវីរុស មានError

//s5.kh1.co/7a/7ac17721a5c6e5f12d4116e391d3c16ed5538cdf.jpg
សង្គម

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទ បានសារភាពពីកំហុសនៅក្នុងការវាយតម្លៃ​ហានិភ័យ​លើកូរ៉ូណាវីរុសនៅវូហាន។ ការសារភាពរបស់អង្គការនេះធ្វើឡើងក្រោយពេលដែលមានមតិរិះគន់​ចំពោះការគ្រប់គ្រង​របស់ខ្លួនលើការផ្ទុះនៃជំងឺកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ​បាននិយាយនៅក្នុងរបាយការណ៍​នៃស្ថានភាព​កាលពីល្ងាចថ្ងៃអាទិត្យថាហានិភ័យគឺខ្ពស់ណាស់ទាំងនៅក្នុងប្រទេសចិន កម្រិតតំបន់ និងនៅកម្រិតពិភពលោក" ។

នៅក្នុងកំណត់សម្គាល់អង្គការសុខភាពពិភពលោកបានពន្យល់ថាខ្លួនបានថ្លែងសេចក្តីថ្លែងការណ៍ដែលមិនត្រឹមត្រូវ នៅក្នុងរបាយការណ៍មុនថាហានិភ័យគឺមធ្យម តែតាមពិតគឺហានិភ័យមានលើសពីនោះ។

វីរុសដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុង Wuhan ក្នុងប្រទេសចិនកាលពីថ្ងៃទី ៣១ ធ្នូ ២០១៩ បានចម្លងមកមនុស្ស​ជាង ២៧០០នាក់នៅទូទាំងពិភពលោក រាប់បញ្ចូលទាំងករណីមួយចំនួនដែលត្រូវបានរកឃើញ​នៅក្នុងប្រទេសជាច្រើនទៀត។

ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដែលកំពុងធ្វើទស្សនកិច្ចនៅ​ប្រទេសចិន​នៅ​សប្តាហ៍នេះ​ដើម្បីពិភាក្សាពីវិធីនៃការទប់ស្កាត់ការផ្ទុះឡើងនេះបានស្ថិតនៅក្រោមការសាកសួរយ៉ាងខ្លាំង​ពីអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការសម្រេចចិត្តរបស់លោកកន្លងទៅដោយមិនបានប្រកាសអាសន្ន។

អ្នកសារព័ត៌មានមួយចំនួនបានសួរថាតើការសម្រេចចិត្តនេះមានលក្ខណៈនយោបាយឬអត់?

លោកបានមានប្រសាសន៍ថា៖«នេះជាភាពអាសន្ននៅក្នុងប្រទេសចិន ប៉ុន្តែវាមិនទាន់ក្លាយជាគ្រោះអាសន្នផ្នែក​សុខភាពសកលនៅឡើយទេ។»

អង្គការសុខភាពពិភពលោកបាននិយាយថាការធ្វើចំណាត់ថ្នាក់ជា“ការវាយតម្លៃជាសកលនៃហានិភ័យ, គ្របដណ្តប់លើភាពធ្ងន់ធ្ងរ, ការរាលដាល និងសមត្ថភាពក្នុងការដោះស្រាយ” ។

គួររំឭកថា កន្លងមកទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិត្រូវបានគេរិះគន់ឥត​សំចៃរឿងវិភាគ​បញ្ហាមិនត្រឹមត្រូវ។ មិនត្រូវព្រោះថា កាលពីជំងឺនាអតីតកាល អង្គការនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៃការទិញ​វ៉ាក់សាំង​ ព្រមទាំងការប្រកាសថាការផ្ទុះឡើងបានឈានដល់ការរាតត្បាតខ្លាំង ប៉ុន្តែក្រោយមកនៅពេលចេញវីរុស គឺមិនមានគ្រោះថ្នាក់ដូចការគិតពីដំបូងឡើយ។

ប៉ុន្តែនៅឆ្នាំ ២០១៤ អង្គការមួយនេះបានមើលស្រាលលើការរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺអេបូឡា​ដែលបានបំផ្លាញ​ប្រទេសអាហ្វ្រិកខាងលិចថាមិនមានបញ្ហា តែក្រោយមកវាបានឆក់យកជីវិតមនុស្សអស់ជាង ១១៣០០ នាក់ហើយបញ្ចប់ក្នុងឆ្នាំ២០១៦៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T