មកពីតួប្រុសខ្ពស់ពេក ពេលថតម្តងៗទាល់តែតួស្រី ធ្វើបែបនេះ!!

//s5.kh1.co/ae/ae9107f294eda98ea2b08c2462088d8f7d088333.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នេះមិនមែនមកពីខាងតួស្រីទាបពេកនោះទេ ប៉ុន្តែមកពីខាងតួប្រុសខ្ពស់ពេក ខាងស្រី១,៦៥ម៉ែត្រ ខាងប្រុស ១,៨៥ម៉ែត្រ ទាល់តែតួស្រីថែម ៨សង់ទីម៉ែត្រ ហើយឈរនៅលើកៅអីថែមទៀតទើបសម។

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ ខ្សែភាពយន្តភាគដ៏ថ្មីសន្លាងរបស់កូរ៉េ​រឿង​ «Crash Landing On You» កំពុងតែទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាប្រិយមិត្តទស្សនិកជន ជាមួយសាច់រឿងជក់ចិត្តដិតអារម្មណ៍ ជាពិសេសថែមទាំងមានតួឯកសម្តែង សុទ្ធសឹងតែជាតារាសម្តែងប្រុសស្រីជើងចាស់ល្បីៗប្រចាំប្រទេសថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ខ្សែភាពយន្តកំពុងល្បីឈ្មោះមួយនេះ ត្រូវបានសម្តែងដោយ តារាសម្តែងប្រុសរូបសង្ហា Hyunbin ជាមួយនឹងតារាសម្តែងស្រី ពោរពេញទៅដោយទេពកោសល្យ  So Yejin យ៉ាងណាមិញ ការសម្តែងរបស់អ្នកទាំងពីរពិតជាសាកសមគ្នាខ្លាំង ជាពិសេសគឺនៅត្រង់វគ្គមនោសញ្ចេតនាស្នេហារ៉ូមែនទិក គឺកាន់តែគួរឲ្យចង់ទស្សនាតែម្តង។

Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»

ដោយឡែក បើងាកមកមើលឈុតក្រៅឆាកពេលសម្តែងឯណេះវិញ គឺផ្ទុយដាច់ពីសាច់រឿងអាចនឹងធ្វើឲ្យគ្រប់គ្នាសើចតែម្តង ពោលគឺរាល់តែដែលថតដល់ត្រង់ឈុត តួប្រុសនិងតួស្រីឈរជិតគ្នា ឬនិយាយគ្នាជាដើម គឺគេតែងសង្កេតឃើញថា តួស្រីតែងតែពាក់ស្បែកជើងកែងខ្ពស់ និងឈរនៅលើកៅអីបន្ថែមផងដែរ ដើម្បីឲ្យស៊ីគ្នាជាមួយនឹងតួប្រុស។

Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»

បើនិយាយឲ្យមែនទែនទៅ បើទោះបីជាតារាស្រី Yejin មានកម្ពស់ ១,៦៥ម៉ែត្រ ទៅហើយក្តី ក៏ប៉ុន្តែនាងក៏ត្រូវតែពាក់ស្បែកជើងកែងកម្ពស់ ៨ សង់ទីម៉ែត្រ និងឈរលើកៅអីបន្ថែមទៀត ដើម្បីឲ្យសមជាមួយតារាប្រុស Hyunbin ដែលមានកម្ពស់ ១,៨៥ម៉ែត្រផងដែរ។

មិនតែប៉ុណ្ណោះ នេះបើតាមដឹង Hyunbin មិនត្រឹមតែជាតួឯកប្រុសតែប៉ុណ្ណោះនោះទេ លោកថែមទាំងមានកម្ពស់ជាងគេបង្អស់ក្នុងចំណោមតួអង្គសម្តែងប្រុសស្រីទាំងអស់ នៅក្នុងខ្សែភាពយន្តមួយនេះថែមទៀតផង៕

ឈុតក្រៅឆាកក្នុងរឿង​ «Crash Landing On You» 
ឈុតក្រៅឆាកក្នុងរឿង​ «Crash Landing On You» 
ឈុតក្រៅឆាកក្នុងរឿង​ «Crash Landing On You» 
ឈុតក្រៅឆាកក្នុងរឿង​ «Crash Landing On You» 
រឿង​ «Crash Landing On You» 
រឿង​ «Crash Landing On You» 
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Hyunbin និង Yejin ក្នុងរឿង​ «Crash Landing On You»
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T