ធនាគារឯកទេស វីង និងធនាគារ ABA ប្រារព្ធពីធី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ និងដាក់​ប្រាក់

//s5.kh1.co/20/20b1050811d3e8a039950fab0534e42a36e22f54.jpg
សង្គម

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង​ធនាគារ ABA ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា

​ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង​ធនាគារ ABA ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ បានចាប់ដៃគូជាមួយគ្នាជាផ្លូវការដើម្បីផ្តល់ជូននូវការផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈ​ភាព​ជាដៃគូ​នេះ អតិថិជនរបស់ធនាគារ​ឯកទេស វីង និងអតិថិជនធនាគារ ABA នឹងអាចផ្ទេរប្រាក់ ពីគណនី វីង ទៅគណនី ABA ទៅវិញទៅមកបាន។ ការផ្ទេរប្រាក់ទៅវិញទៅមកនេះ ​អាចធ្វើទៅបានដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចពីរឬបីដងនៅលើកម្មវិធី ABA Mobile និងកម្មវិធីស្មាតហ្វូន វីង តែប៉ុណ្ណោះ។

ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA

លើសពីនេះទៅទៀត ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនធនាគារ ABA អាចបង់សងប្រាក់កម្ចីរបស់ពួកគាត់នៅតាមភ្នាក់ងារវីង ដែលនៅជិតបំផុតដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារ ABA ណាមួយក៏បាន។ ដំណើរការនៃការបង់សងប្រាក់កម្ចីនេះ កាន់តែចំណាយពេលវេលាតិច និងមានភាពងាយស្រួល ដោយអតិថិជនអាចដាក់ប្រាក់ចូលគណនី ABA របស់ខ្លួនដោយផ្ទាល់តាមរយៈភ្នាក់ងារវីង ដែលមានជាង ៧,៣០០ កន្លែងនៅទូទាំងប្រទេស ឬអាចផ្ទេរប្រាក់ពីគណនី វីង ទៅគណនី ABA នៅក្នុងកម្មវិធីស្មាតហ្វូនវីង នៅផ្នែកទូទាត់វិក្ក័យបត្រ ឬប្រើ USSD កូដ *989#​ ក៏បាន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស​​ វីង (ខេមបូឌា) លីមីតធីត ​បានមានប្រសាសន៍ថា៖ 

“យើងតាំងចិត្តធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជានឹងទទួលបានភាពងាយស្រួល និងមានសុវត្ថិភាព នៅពេលដែលប្រើសេវាកម្មហិរញ្ញវត្ថុចល័តមួយនេះ។ យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលភាពជាដៃគូនេះ អាចឲ្យយើងបម្រើតម្រូវការផ្ទេរប្រាក់ និងដាក់ប្រាក់ដ៏សម្បូរបែបជូនដល់អតិថិជនរបស់យើងនៅទូទាំងប្រទេសកម្ពុជា និងជួយសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរទៅកាន់សាខារបស់ធានាគារ។​​​ លើសពីនេះទៀត នេះជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់របស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុនិងសេវាកម្មធានាគារផ្លូវការមួយដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏ធំរបស់យើង និងបានជម្រុញឌីជីថល​ យេនឌ័រ​ ព្រមទាំង​ការដាក់បញ្ចូលហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។”

លោក ម៉ានូ រ៉ាចាន់
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA មានប្រសាសន៍ថា៖ 

“យើងមានភាពរីករាយសូមប្រកាសជាផ្លូវការនូវភាពជាដៃគូរបស់យើងជាមួយធនាគារ Wing លើសេវាផ្ទេរប្រាក់ និងទូទាត់សងកម្ចី។ អតិថិជនរបស់យើងឥឡូវនេះអាចដាក់ប្រាក់ចូលគណនី ABA របស់ពួកគេបានកាន់តែងាយស្រួល ព្រមទាំងអាចផ្ទេរប្រាក់ទៅវិញទៅមករវាងកម្មវិធី Wing និងកម្មវិធី ABA Mobile ជាមួយតម្លៃសមរម្យ ហើយអាចប្រើប្រាស់សម្រាប់ការទិញ ទំនិញ ឬផ្ទេរប្រាក់ជូនបងប្អូនសាច់ញាតិរបស់ពួកគេបានថែមទៀតផង”។ “សេវាហិរញ្ញវត្ថុឌីជីថលដ៏ទំនើបរបស់ធនាគារ ABA មានសក្តានុពលនាំមកនូវវឌ្ឍនភាពដ៏ធំទូលាយ ហើយខ្ញុំជឿជាក់ថា កិច្ចសហការរបស់យើងជាមួយធនាគារ Wing ដែលយើងប្រកាសនាថ្ងៃនេះ នឹងជួយជំរុញកម្ពុជាយើងឆ្ពោះទៅរកសង្គមទំនើប ទូទាត់បែបឌីជីថល។”

លោក Askhat Azhikhanov 
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA<br>
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA

ធនាគារឯកទេសវីង និង ធនាគារ ABA ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារឯកទេសវីង តែងតែខិតខំប្រឹងប្រែងក្នុងការពាំនាំផលិតផល ប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងប្រទេស ​ដោយរួមបញ្ចូលទាំងអ្នកមានគណនីធនាគាររនិងមិនស្ថិតក្នុងបណ្តាញធនាគារ។ ស្របពេលនេះដែរ ធនាគារ ABAត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ​ទាំងថ្នាក់ជាតិនិងអន្តរជាតិ ជាធនាគារដែលឈានមុខគេនៅកម្ពុជា តាមរយៈការផ្លាស់ប្តូរផ្នែកឌីជីថល​ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា និងធនាគារចល័តប្រកបដោយភាពងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាកម្មដែលផ្តល់ដោយវីង និងABA  សូមទាក់ទងមកសេវាអតិថិជនរបស់ វីងតាមរយៈ លេខទូរស័ព្ទ៖ 855 23 999 989 ឬសេវាអតិថិជនរបស់​ ABA ទូរស័ព្ទលេខ 023 225 333៕

ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
ពិធីប្រកាសផ្លូវការ នៃកិច្ចសហការរវាងធនាគារឯកទេស វីង និងធនាគារ ABA
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T