អ្នកជំនាញផ្នែកសត្វពីបុរាណ បានរកឃើញពូជដាយណូស័រដែលស៊ីសាច់ជាអាហារប្រភេទថ្មី នៅអាមេរិកខាងជើង

//s5.kh1.co/2e/2ea0696beee74fa654dda0852587deb3a53a77fe.png
បច្ចេកវិទ្យា

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

របកគំហើញថ្មីនេះ បានជម្រុញឲ្យក្រុមអ្នកវិទ្យសាស្ត្រ អាចសិក្សាអំពីពូជដាយណូស័រ បានកាន់តែច្បាស់ជាងមុន។

អាមេរិក៖ អ្នកជំនាញផ្នែកសត្វពីបុរាណបានរកឃើញពូជដាយណូស័រដែលស៊ីសត្វជាអាហារប្រភេទថ្មី នៅក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក ហើយក៏ធ្លាប់ជាកន្លែងដែលពួកវារស់នៅកាលពីមុន នៅចុងសម័យកាល Jurassic ចន្លោះពី១៥៧ទៅ១៥២លានឆ្នាំមុន។ ប្រភេទសត្វនេះស្ថិតនៅក្នុងប្រភេទក្រុម allosauroid ដែលជាក្រុមដាយណូស័រមានរាងចាប់ពីតូចដល់ធំ ដែលដើរជើងពីរនិងស៊ីសាច់ជាអាហារ ហើយធ្លាប់រស់នៅតាំងពីចុងសម័យ Jurassic និងសម័យ Cretaceous។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លលាដ៍ក្បាលរបស់ពូជដាយណូស័រស៊ីសាច់ជាអាហារប្រភេទថ្មី ត្រូវបានដាក់បង្ហាញ នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Utah
លលាដ៍ក្បាលរបស់ពូជដាយណូស័រស៊ីសាច់ជាអាហារប្រភេទថ្មី ត្រូវបានដាក់បង្ហាញ នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Utah

ដាយណូស័រប្រភេទនេះ ត្រូវបានគេដាក់តាំងបង្ហាញនៅឯសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Utah។ កាលពីមុនក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណធ្លាប់គិតថា មានដាយណូស័រប្រភេទ Allosaurus តែមួយទេ ដែលធ្លាប់រស់នៅលើទឹកដីអាមេរិកខាងជើង។ លោក Mark Loewen ដែលជាអ្នកនិពន្ធការស្រាវជ្រាវនៅឯសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Utah បាននិយាយថា ការសិក្សានេះបង្ហាញថា​ មានដាយណូស័រពីរប្រភេទ ហើយពូជថ្មីត្រូវបានគេស្គាល់ថា Allosaurus jimmadseni ដែលវិវឌ្ឍតាំងពី៥លានឆ្នាំម្ល៉េះ មុនប្រភេទ Allosaurus fragilis ទៅទៀត។

រូបតំណាង Allosaurus jimmadseni កាលមានជីវិតរស់នៅ តាំងពីរាប់លានឆ្នាំមុន
រូបតំណាង Allosaurus jimmadseni កាលមានជីវិតរស់នៅ តាំងពីរាប់លានឆ្នាំមុន

Allosaurus jimmadseni មានលក្ខណៈសម្គាល់ពិសេសរបស់វា ដោយទ្រនុងនៃឆ្អឹងលើក្បាលលាតសន្ធឹងពីភ្នែករហូតដល់ច្រមុះ ហើយចំណែកផ្នែកខាងក្រោយនៃឆ្អឹងលលាដ៍ក្បាលវិញ មានផ្ទៃរាបស្មើរហូតដល់បាតនៃលលាដ៍ក្បាលក្រោមភ្នែក។ Allosaurus jimmadseni គឺជាសត្វមំសាសីកំពូល នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់វា។ វាមានជើងនិងកន្ទុយវែងគួរសម ហើយដៃដ៏វែងមានក្រញ៉ាំមុតស្រួចបី។ លោក Loewen បានបន្ថែមទៀតថា លលាដ៍ក្បាលរបស់ Allosaurus jimmadseni មានលក្ខណៈស្រាលនិងងាយផ្គុំឡើងវិញជាងប្រភេទ Allosaurus fragilis៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T