គួរឲ្យគោរពណាស់! វេជ្ជបណ្ឌិតចូលនិវត្តន៍អាយុ ៨៦ ឆ្នាំម្នាក់ បានត្រលប់មកព្យាបាលអ្នកជំងឺជាថ្មីម្ដងទៀត ខណៈវីរុសឆ្លងថ្មីកំពុងផ្ទុះខ្លាំងនៅ វូហាន

//s5.kh1.co/26/2660c4623b650fe3cc5ec8398c25e117497ac1f6.jpg
សង្គម

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតវ័យចំណាស់ម្នាក់ កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយលោកបានសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍ ហើយត្រលប់មកជួយព្យាបាលអ្នកជំងឺម្ដងទៀត

ចិន៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា ជំងឺរលាកសួតប្រភេទថ្មី (Corona) នាបច្ចុប្បន្ននេះកំពុងតែរីករាលដាលគួរឲ្យកត់សម្គាល់ ព្រមទាំងបានសម្លាប់ជីវិតមនុស្សរាប់សិបនាក់ និងឆ្លងដល់មនុស្សរាប់ពាន់ទៀតផង។ ហើយស្របពេលដែលកំណើនអ្នកឆ្លងជំងឺមានការកើនឡើងជាបន្តបន្ទាប់បែបនេះ គេសង្កេតឃើញថា គ្រូពេទ្យនៅប្រទេសចិនជាច្រើនកំពុងបំពេញភារកិច្ចរបស់ពួកគេយ៉ាងសស្រាក់សស្រាំ  ​​​​​​​​​​​​​​​​​​​​​​​រហូតដល់មានអ្នកខ្លះដួលសន្លប់ក៏មាន ទើបធ្វើឲ្យគ្រូពេទ្យវ័យចូលនិវត្តន៍មួយចំនួនបានសម្រេចចិត្តត្រលប់មកជួយព្យាបាលជាថ្មីម្ដងទៀត ស្របពេលដែលវីរុសថ្មីនេះកំពុងផ្ទុះខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងមានវេជ្ជបណ្ឌិតចូលនិវត្តន៍វ័យ ៨៦ ឆ្នាំម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយលោកបានសម្រេចចិត្តចាកចេញពីការចូលនិវត្តន៍  ហើយត្រលប់មកជួយព្យាបាលអ្នកផ្ទុកមេរោគថ្មីនេះម្ដងទៀត នៅស្រុកកំណើត។

លោកវេជ្ជបណ្ឌិត Dong
លោកវេជ្ជបណ្ឌិត Dong

ថ្វីត្បិតលោកវេជ្ជបណ្ឌិត Dong បានចូលនិវត្តន៍ច្រើនឆ្នាំ និងសព្វថ្ងៃពឹងលើរទេះរុញជាមធ្យោបាយធ្វើដំណើរយ៉ាងណាក្ដី  លោកនៅតែចូលរួមធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តឯមន្ទីពេទ្យកុមារមួយកន្លែងនៅវូហាន ជាកន្លែងដែលលោកធ្លាប់ធ្វើការអស់ជាច្រើនទសវត្សកន្លងមក។ លោក Dong បានព្យាបាលជំងឺឲ្យក្មេងៗជាច្រើននាក់ ហើយចាប់តាំងពីទីក្រុងវូហានប្រកាសបិទច្រកចេញចូលកាលថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករា​ រួចមក គ្រូពេទ្យចិត្តល្អរូបនេះបានបន្តព្យាបាលអ្នកជំងឺជាង ៣០នាក់ជារៀងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត Dong 
លោកវេជ្ជបណ្ឌិត Dong 

ទន្ទឹមនឹងនេះផងដែរ គ្រូពេទ្យជាច្រើនបានសម្ដែងការអរគុណចំពោះវត្តមានរបស់លោកវេជ្ជបណ្ឌិត Dong ដែលលោកបានលះបង់ទាំងកាយទាំងចិត្តមកជួយព្យាបាលអ្នកជំងឺក្នុងតំបន់ ទោះបីលោកដឹងថាវាជាជំងឺឆ្លង និងអាចប៉ះពាល់ដល់អាយុជីវិតយ៉ាងណាក៏ដោយ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T