ក្ដៅៗ! ទៅលីគកំពូលថៃមិនបានប៉ុន្មានផង ធារី ចន្ថាប៊ីន ត្រឡប់មកចូលរួមក្លិបមួយនៅម៉ាឡេស៊ីវិញ តែមិនមែន Terengganu ទេ

//s5.kh1.co/48/4865bf756b432b1f444c6cbbc1b8e6a9dde0c3c7.jpg
កីទ្បា

 ២៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធារី ចន្ថាប៊ីន ចូលរួមជាមួយ Perak FA

ម៉ាឡេស៊ី៖ ខ្សែបម្រើក្រុមជម្រើសជាតិគោព្រៃកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន នៅមុននេះបន្តិចបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនផ្លូវការ ក្នុងការទៅចូលរួមជាមួយក្លិប Perak FA ដែលកំពុងលេងនៅលីគកំពូលម៉ាឡេស៊ី Malaysia Super League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធារី ចន្ថាប៊ីន ចូលរួមជាមួយក្លិប Perak FA

ក្រោយចប់រដូវកាល២០១៩ កីឡាករកូនកាត់ ខ្មែរ-បារាំង រូបនេះបានចាកចេញពីក្លិប Terengganu ដែលលេងនៅលីគកំពូលម៉ាឡេស៊ី មកចូលរួមជាមួយក្លិបនៅលីគកំពូលថៃ Sukhothai FC សម្រាប់រដូវកាលថ្មី២០២០ កាលពីខែធ្នូកន្លងទៅ។  យ៉ាងណាមិញ មិនទាន់បានបង្ហាញខ្លួនជាផ្លូវការឲ្យ Sukhothai នៅឡើយ ស្រាប់តែ ធារី បានផ្លាស់មកកាន់ប្រទេសម៉ាឡេស៊ីវិញដោយចូលរួមជាមួយ Perak FA។

កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន
កីឡាករ ធារី ចន្ថាប៊ីន

គួរឲ្យដឹងដែរថា ក្លិបបាល់ទាត់ Perak FA កាលពីរដូវកាល២០១៩កន្លងទៅ បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T