ខ្សែបម្រើជើងចាស់របស់ Chelsea ជំរុញឲ្យ Lampard តាមទិញគោលដៅរបស់ Man UTD រូបនេះ មកជំនួស Hazard

//s5.kh1.co/c6/c6d1f10fc5d038414f3aa6db5f2c7cb1196b3f13.jpg
កីទ្បា

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Chelsea ត្រូវបានគេជំរុញឲ្យចូលរួមប្រជែងជាមួយ​ Man UTD ចែចូវយកខ្សែបម្រើឆ្នើមរបស់ Aston Villa

អង់គ្លេស៖ វីរបុរសក្លិប Chelsea លោក Alan Hudson បានផ្ដល់យោបល់ឲ្យក្រុមតោខៀវគួរចាត់ទុកខ្សែបម្រើ Jack Grealish ជាគោលដៅកំពូលរបស់ពួកគេ ហើយត្រូវផ្ដួលក្រុមបិសាចក្រហម Manchester United ចុះកុងត្រាយកកីឡាកររូបនេះឲ្យបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jack Grealish
  ខ្សែបម្រើ Jack Grealish

លោក Hudson យល់ឃើញថា Grealish ជាខ្សែបម្រើលេចធ្លោជាងគេនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងក្នុងក្របខណ្ឌ ​Premier League រដូវកាលនេះ Grealish រកបាន៧គ្រាប់ឲ្យក្រុម Aston Villa និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥ដង។

យ៉ាងណាខ្សែបម្រើសញ្ជាតិអង់គ្លេស ក៏មានទំនាក់ទំនងចាកចេញពីទឹកដី Villa Park នាពេលបញ្ចប់រដូវកាលនេះផងដែរ បើទោះបីជាក្លិបកំណើតរបស់ខ្លួនមួយនេះ បន្តនៅលេងក្នុងក្របខណ្ឌ Premier League ឬត្រូវកាត់ចោលទៅលេងក្របខណ្ឌ Championship ក៏ដោយ។

  ខ្សែបម្រើ Jack Grealish
  ខ្សែបម្រើ Jack Grealish

ទន្ទឹមនឹងនេះ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ខ្លាំងទៅលើម្ចាស់អាវលេខ១០ របស់ក្រុម Aston Villa។ ប៉ុន្តែពេលនេះ ពួគគេហាក់មានគូប្រជែងហើយ បន្ទាប់ពីលោក Hudson បានផ្ដល់ជាដំបូន្មានឲ្យអតីតក្លិបរបស់លោកតាមប្រមាញ់យក Grealish ដោយជឿជាក់ថាខ្សែបម្រើវ័យ២៤ឆ្នាំមានភាពច្នៃប្រឌិតនិងសម្ថភាពគ្រប់គ្រាន់ក្នុងការជំនួស Hazard។

Hazard
Hazard

លោក Hudson បាននិយាយប្រាប់កាសែត CaughtOffside ថា៖

  លោក Alan Hudson
  លោក Alan Hudson

ខ្ញុំជាអ្នកគាំទ្រដ៏ធំបំផុតរបស់គាត់។ Grealish ជាខ្សែបម្រើដ៏លេចធ្លោ នាពេលបច្ចុប្បន្ននេះ។ ជាប្រភេទកីឡាករ ដែលអាចឆ្លងកាត់ខ្សែការពារ រួចស៊ុតបញ្ចូលទីបានយ៉ាងងាយ។ ចាប់តាំងពី Hazard ចាកចេញពី Chelsea មក ដូចមិនទាន់រកឃើញនរណាម្នាក់ដែលអាចធ្វើឲ្យអ្នកគាំត្រតែងតែហើបគូទចេញពីកៅអីចឹងទេ។ ប៉ុន្តែខ្ញុំគិតថា Jack Grealish អាចជាកីឡាករប្រភេទនោះ៕

  លោក Alan Hudson

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T