រឿងអ្វីទៅ? Rooney អាចនឹងលេងតទល់ជាមួយ Man UTD បើសិនជា រឿងមួយនេះកើតឡើង

//s5.kh1.co/09/0951623f2210ca6127e485f4c7b84821996cef81.jpg
កីទ្បា

 ២៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើសិន Derby ឡើងទៅជុំទី៥ FA Cup នោះ Rooney នឹងត្រូវលេងតតាំងជាមួយអតីតក្លិបចាស់ Man UTD

អង់គ្លេស៖ ខ្សែប្រយុទ្ធ Wayne Rooney អាចនឹងលេងតទល់ជាមួយបិសាចក្រហម Manchester United ក្នុងការប្រកួតជុំទី៥ ពានរង្វាន់ FA Cup បើសិនជាក្លិបដែលគេកំពុងលេង Derby County អាចយកឈ្នះ Northampton នៅជុំទីបួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Wayne Rooney
កីឡាករ Wayne Rooney

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យ Man UTD និងក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានមកចូលរួមជាមួយក្លិបនៅលីគលំដាប់ទីពីរ Derby County ក្នុងតំណែងជាគ្រូបង្វឹកផង និងជាកីឡាករផង កំឡុងខែមករានេះ ក្រោយចាកចេញពីក្លិបនៅលីគកំពូលអាមេរិក DC United។

ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Rooney ធ្លាប់បង្ហាញខ្លួននៅទីលានចំនួន ៥៥៩ប្រកួតឲ្យ Man UTD និងរកគ្រាប់បាល់បានចំនួន ២៥៣គ្រាប់ មុនពេលរូបគេចាកចេញទៅចូលរួមជាមួយ Everton កាលពីរដូវកាល ២០១៧-២០១៨។

កីឡាករ Wayne Rooney
កីឡាករ Wayne Rooney

គួរបញ្ជាក់ឡើងវិញដែរថា ក្រុមរបស់លោក Ole Gunnar Solskajer បានកក់កៅអីជុំទី៥ ពានរង្វាន់ FA Cup ក្រោយយកឈ្នះក្រុមមកពីលីគលំដាប់ទី៥ Tranmere Rovers ដោយលទ្ធផល ៦ទល់នឹង០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ៕  

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T