ស្រលាញ់គ្នាណាស់ ២នាក់សិស្សច្បង សិស្សប្អូនគេហ្នឹង!​ Dara បង្ហោះដាក់Lisaថា...

//s5.kh1.co/29/2959b597a4963d265c6368bdceb1644e51355e8e.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិននឹកស្មាន Sandara បានបង្ហោះ story ក្នុង IG បង្ហាញក្តីស្រលាញ់ទៅសិស្សប្អូន​ Lisa សមាជិក BlackPink ដែលបានកាន់តំណែងជំនួសខ្លូន។

ហ្វីលីពីន: ដូចអ្នកប្រិយមិត្តដឹងថាប្រទេសហ្វីលីពីន ជាស្រុកកំណើតរបស់​ Sandara Parkអតីតសមាជិកនៃក្រុម​ 2NE1។ ហើយជាពិសេស តារាស្រីរូបនេះ ក៏ធ្លាប់ជាអ្នកកាន់យីហោម៉ាកល្បីមូយ ដែលបានផ្សព្វផ្សាយអស់រយៈពេលជាច្រើនឆ្នាំមក​ តែបច្ចុប្បន្ននេះ នាងបានសម្រេចបញ្ចប់នឹងមិនបន្តកុងត្រាទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែរហូតដល់បច្ចុប្បន្ននេះ អ្នកដែលកាន់បន្តគឺជាសិស្សប្អូនរូមផលិតកម្មតែមួយនោះ Lisa នៃសមាជិក BlackPink។ក្នុងអំឡងពេល Sandara បានទៅលំហែកាយនៅប្រទេសកំណើតរបស់ខ្លួន បានឃើញប៉ាណូរូបរបស់ Lisa ដែលបានផ្សព្វផ្សាយពាណិជ្ជកម្មឲ្យ សម្លៀកបំពាក់យីហោល្បីឈ្មោះមួយនៅហ្វីលីពីន ដែល Sandaraធ្លាប់ផ្សព្វផ្សាយពីមុនមក។ មិនបង្អង់យូរ នាង បានបង្ហាញពីក្តីស្រលាញ់សិស្សច្បង រវាងសិស្សប្អូន​តាមរយៈ add Story Instagram។ ដោយសរសេរថា៖

“ដល់វេនរបស់Lisa ម្តង hellow ????” “ខ្ញុំដូចមានអារម្មណ៍ថាប្រហែលៗ”

 Sandara Park
 Sandara Park
lisa
lisa
សំណេររបស់នាង សរសេរថា“ខ្ញុំដូចមានអារម្មណ៍ថាប្រហែលៗ”
សំណេររបស់នាង សរសេរថា“ខ្ញុំដូចមានអារម្មណ៍ថាប្រហែលៗ”
សំណេររបស់នាង សរសេរថា “ដល់វេនរបស់Lisa ម្តង hellow ????”
សំណេររបស់នាង សរសេរថា “ដល់វេនរបស់Lisa ម្តង hellow ????”

មើលទៅមិនត្រឹមតែមានរូបសម្បត្តិ និងឥរិយាបទល្អនោះទេ មើលទៅLisa នៅក្រោយឆាកជាក្មេងដ៏ល្អនិងចេះគោរពចាស់ទុំ ​ ព្រោះតាមដែលមើលឃើញទៅ មិនថាតារាកូរ៉េ ក៏តារា​ថៃ សិស្សច្បងមិនថាប្រុសមិនថាស្រី​ គឺស្រលាញ់ចូលចិត្តនាងណាស់៕

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T