ក្រុមហ៊ុន Hanan lee ធ្វើពិធីសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម

//s5.kh1.co/57/57455a523590417be5b0753adfd6281b89294bcb.jpg
សង្គម

 ២៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសនិងសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីដែលមានឈ្មោះថា Coll-lee collagen ត្រៀមវាយលុកទីផ្សាអនឡាញដើមឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសនិងសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីដែលមានឈ្មោះថា Coll-lee collagen ត្រៀមវាយលុកទីផ្សាអនឡាញដើមឆ្នាំ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៦​ កន្លងទៅនេះ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសដែលរង្វាន់មានដូចជា ពានរង្វាន់សម្រាប់សាខាឆ្នើម ចិញ្ជៀនមាស លុយសុទ្ធ​ ទូរស័ព្ទ iPhone 11 pro ចែកជូនវិញ្ញាបនបត្រដល់តំណាងចែកចាយឆ្នើមទាំង៣៥នាក់ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងនិង surprise កាដូដល់តំណាងចែកចាយធំទៀតផង។  

ពិធីសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម
ពិធីសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម

លោកស្រីនាយិកា ហាណាន លី បានថ្លែងនៅក្នុងកម្មវិធីថា៖ 

“រយៈពេល២ឆ្នាំមកហើយដែលក្រុមហ៊ុនបានបង្កើតឡើងមក ដោយនាំយកមកនូវផលិតផលថែរក្សាសម្រស់មកលក់នៅប្រទេសកម្ពុជា​ ដែលក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចំបង”។

លោកស្រីនាយិកា ហាណាន លី

លោកស្រីបន្តថា៖ 

“ព្រោះតែទំនុកចិត្តនិងភាពជឿជាក់ធ្វើឲ្យផលិតផល ហាណាន​ លី បានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ដោយបច្ចប្បន្នក្រុមហ៊ុនមានតំណាងចែកចាយតូចធំ​សរុបជិត២០០០ពាន់នាក់ទូទាំងខេត្តក្រុង និងអតិថិជនរាប់មុឹននាក់កំពុងប្រើប្រាស់ផលិតផល ហាណាន លី ជារឿងរាល់ថ្ងៃ”។

លោកស្រីនាយិកា ហាណាន លី
ពិធីសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម
ពិធីសម្ពោធផលិតផលថ្មី និងប្រគល់ពានរង្វាន់សម្រាប់តំណាងចែកចាយឆ្នើម

ក្នុងឱកាសជួបជុំដ៏ធំរបស់គ្រួសារ ហាណាន លី លោកស្រីនាយិការ បានប្រកាសបើកសម្ភោធនូវផលិតផលថ្មីមានឈ្មោះថា coll-lee collagen» ដែលលោកស្រីបានឲ្យដឹងថា coll-lee collagen ជាផលិតផលប្រភេទឆុងញាំដើម្បីជំនួយស្បែកឲ្យសរភ្លឺថ្លាពីខាងក្នុង ដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និងងាយស្រួលញាំដោយគ្រាន់តែលាយជាមួយទឹកឆ្អិននិងក្រឡុកឲ្យសព្វជាការស្រេច។

ពិធីនេះក៏មានការអញ្ជើញចូលរូមពីគណៈអធិបតី២រូបគឺ លោកជំទាវ ម៉ាត់ មារា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រីទ្ធសភា។ លោកជំទាវ ម៉ាត មារ៉ា បានកោតសរសើរដល់ក្រុមហ៊ុន ហាណាន លី ថាជាក្រុមហ៊ុនដែលបង្កើតឡើងដោយស្រ្តី ដឹកនាំដោយស្រ្តី លក់ផលិតផលសម្រាប់ស្រ្តី ហើយបានផ្តល់ឳកាសឲ្យស្រ្តីមេផ្ទះជាច្រើនអាចរកចំនូលបានពីការលក់ផលិតផលនៅលើអនឡាញមកផ្តត់ផ្គង់គ្រួសារបានយ៉ាងច្រើន។ចំណែក ឯកឧត្តម ឆាយវណ្ណា បានមានប្រសាសន៏លើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យនាំយកផលិតផលដែលមានគុណភាពមកចែកចាយដល់អតិថិជនបន្តទៀតផងដែរ​។

លោកស្រីនាយិការ Hanan Lee​ សូមអរគុណដល់កាតខិតខំប្រឹងប្រែងរបស់តំណាងចែកចាយទាំងអស់ដែលខិតខំប្រឹងប្រែងផ្សព្យផ្សាយផលិតផល ហាណាន លី ឲ្យមានទីផ្សាកាន់តែធំឡើងៗ។លោកស្រីសូមឲ្យតំណាងចែកចាយទាំងអស់ខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជាងមុន ដាក់គោលដៅឲ្យកាន់តែធំសម្រាប់ឆ្នាំថ្មីនេះ និងបន្តដំណើរវែងឆ្ងាយជាមួយនិងក្រុមហ៊ុន ហាណាន លី មិនត្រឹមតែ២ឆ្នាំតែ១០ឆ្នាំនិង២០ឆ្នាំទៅមុខបន្តទៀត៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T