ធ្លាប់តែឃើញម៉ាប់ៗCuteៗ ឥឡូវShindong ក្រុម Super Junior ស្រកទម្ងន់អស់៣០គីឡូ សង្ហាប្លែកភ្នែក!

//s5.kh1.co/7c/7c0d2672d0ff42f4a770bfbeeb377f2741d1e678.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

Shindong តារាចម្រៀងប្រុសមានរាងម៉ាប់ៗគួរឲ្យស្រលាញ់ជាងគេប្រចាំKpop ពេលនេះបានសម្រេចចិត្តធ្វើការសម្រកទម្ងន់អស់ជិត ៣០គីឡូ ត្រឹមរយៈពេល៩សប្តាហ៍។

កូរ៉េខាងត្បូង៖ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ដោយកាលពីថ្មីៗនេះ តារាចម្រៀងប្រុសជើងចាស់ល្បីឈ្មោះ Shindong ក្រុម Super Junior បានបង្ហាញនូវរូបថតថ្មី និងបានប្រកាសថា លោកបានស្រកទម្ងន់អស់៣០គីឡូក្រាមហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងថា កន្លងមករយៈពេលជាង១០ឆ្នាំមកនេះ គ្រប់គ្នាតែងដឹងថា Shindong គឺជាតារាចម្រៀងKpopប្រុស ដែលមានរាងធាត់ជាងគេបង្អស់ ក្នុងចំណោមតារាចម្រៀង Kpop ទាំងអស់ ប៉ុន្តែក្នុងនោះលោកក៏តែងទទួលបានមតិវិជ្ជមានជាច្រើន ពីសំណាក់គាំទ្រផងដែរ ដោយម្នាក់ៗលើកឡើងថា ពួកគេចូលចិត្តរូបរាងម៉ាប់ៗគួរឲ្យស្រលាញ់របស់លោកណាស់។ ប៉ុន្តែទោះជាយ៉ាងណា មកទល់ពេលនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានសម្រេចចិត្តធ្វើការសម្រកទម្ងន់របស់ខ្លួន រហូតស្រកបានជិត៣០គីឡូក្រាមឯណោះ ពោលគឺទម្ងន់ដើមពីមុន ១១៦គីឡូ ដោយឡែកឥឡូវនេះចុះសល់ត្រឹម ៩៩គីឡូប៉ុណ្ណោះ ត្រឹមរយៈពេល៩សប្តាហ៍ ។

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះថែមទាំងបានលើកឡើងទៀតថា នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ លោកនឹងបន្តសម្រកទម្ងន់បន្តទៀត រហូតដល់រូបរាងដែលលោកប្រាថ្នាចង់បានផងដែរ៕

Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Shindong ពីមុន និង បច្ចុប្បន្ន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T