នៅឆ្នាំ២០១៩ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស ៦២០ ១០៦តោន ថយចុះជិត ១២០តោន

//s5.kh1.co/5a/5aa7c391ed113f82d035d50050fa7596a5a9e440.jpg
Khmerhome

 ២៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=555,h=555,q=100/49/4903a662f6d77b52632d0879127bd2cd58e238db.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ នៅឆ្នាំ២០១៩ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេសចំនួន ៦២០ ១០៦០តោន មានការថយចុះចំនួន ១១៩តោន(-០៩ភាគរយ) តិចជាងការនាំចេញក្នុងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦ ២២៥តោន ទៅកាន់ទិសដៅចំនួន ៥៩ប្រទេស ក្នុងនោះចិនលំដាប់ទី១(២៤៨ ១០៥តោន) បារាំងទី២(៨១ ៩០៥) ហ្កាបុងទី៣(៣៦ ៦៦៣តោន) ម៉ាឡេស៊ីទី៤(៣៦ ៣៩៧តោន) អូស្រ្តាលីទី៥(២៣ ៧៥០តោន) ណេដឹឡែនទី៦(២១ ៣៩០តោន) ប្រុយណេទី៧(១៩ ៣៩៩តោន) អង់គ្លេសទី៨(១៤ ៨៧៦តោន) អស្ប៉ាញទី៩(១៣ ៨៧១តោន) ប៊ែលហ្ស៉ីកទី១០(១២ ៨៧៦តោន) ហើយបច្ចុប្បន្នក្រុមហ៊ុនបាននាំចេញអង្ករមានចំនួន ៨៩ក្រុមហ៊ុន។ បើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទប្រចាំឆ្នាំ២០១៩។

ផលិតកម្មដំណាំស្រូវប្រាំងឆ្នាំ២០១៩-២០២០ (គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩) ផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៣៤ ០២៤ហិកតា ក្នុងនោះភ្ជួររាស់ដោយគោ-ក្របីមានចំនួន ៤ ២២៣ហិកតា និងដោយគ្រឿងយន្តមានចំនួន ៥២៩ ៨០១ហិកតាលើសឆ្នាំ២០១៨ចំនួន ៤០ ៩៨៤ហិកតា។ ផ្ទៃដីសាបសម្រេចបានចំនួន ៧៣ហិកតា តិចជាងឆ្នាំ២០១៨ចំនួន ៨៨ហិកតា។ ផ្ទៃដីស្ទូង និងព្រោះសម្រចបានចំនួន ៥២៨ ១៣៦ហិកតា ស្មើនឹង ១១៤,៩១ភាគរយនៃផែនការ ៤៥៩ ៥៩៤ហិកតា លើឆ្នាំ២០១៨ចំនួន ៥៤ ៣៩១ហិកតា។

https://s5.kh1.co/__image/w=650,h=488,q=100/0c/0cd622a163c486b8bb0700734b0ea04d43541074.jpg

របាយការណ៍ខាងលើបានបន្តថា ក្រៅពីដំណាំស្រូវក៏នៅមាន​ដំណាំរួមផ្សំ និងដំណាឧស្សាហកម្មរដូវប្រាំងឆ្នាំដដែល៖ ដំណាំរួមផ្សំអនុវត្តបានចំនួន ២៥ ២៤៩ហិកតា ស្មើនឹង ៧៧,៩២ភាគរយ នៃផែនការ ៣២ ៤០៣ហិកតា លើសឆ្នាំ២០១៨ចំនួន ៤ ៨៨១ហិកតា។ ដំណាំឧស្សាហកម្មអនុវត្តបានចំនួន ៤៧ ៩១៩ហិកតា ស្មើនឹង ៤៥,២៦ភាគរយ នៃផែនការ ១០៥ ៨៧៣ហិកតា តិចជាងឆ្នាំ២០១៨ចំនួន ៨ ៨៦៨ហិកតា។

https://s5.kh1.co/__image/w=650,h=308,q=100/cc/cc99194a8f30131e5f81f9ec2a02f03f28fa8f38.jpg

កម្ពុជា មានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ១៤២ហិកតា ផ្ទៃដីចៀរជ័រចំនួន ២៤៧ ១១៣ហិកតា ស្មើនឹង៦១ភាគរយ។ ក្នុងនោះ ផលិតជ័រកៅស៊ូក្នុងឆ្នាំ២០១៩ សម្រេចបានចំនួន ១៨៧ ៦៣៨ហិកតា កើនឡើងចំនួន ៧៦ ៥៣៨តោន ស្មើនឹង៣១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។ បើតាមរបាយការណ៍របស់ក្រសួងដដែល។

https://s5.kh1.co/__image/w=500,h=281,q=100/0f/0f4fe070b65de6a4a3196ccd4f8dfa97feb97095.jpg

បរិមាណបញ្ចេញលក់នៅឆ្នាំ២០១៩ សម្រេចបាន ២៨២ ០៧១តោន កើនឡើងចំនួន ៦៤ ៥៧០តោន ស្មើនឹង៣០ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។ គួរកត់សម្គាល់ថាក្នុងឆ្នាំដដែល ជ័រកៅស៊ូមានតម្លៃមធ្យម ១ ៣៣៦ដុល្លារក្នុង១តោន បានកើនឡើងចំនួន ១៩ដុល្លារក្នុង១តោន ស្មើនឹង១ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨។ ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ជ័រកៅស៊ូមានតម្លៃមធ្យម ១៣៧១ដុល្លារក្នុង១តោន បានកើនឡើងចំនួន ៤៤ដុល្លារក្នុង១តោន ស្មើនឹង៣ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨៕

https://s5.kh1.co/__image/w=650,h=389,q=100/f3/f3ad8ccef3ee23d02a9e94de142ae4f511eff8fd.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T