សិស្សនិងនិស្សិតចិនទាំងអស់ ដែលសិក្សានៅប្រទេសអូស្រ្តាលីនឹងត្រូវរៀបចំដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណាដ៏កាចសាហាវ

//s5.kh1.co/4d/4dceea708f09b5c4992d1f7f79b3ff6348728d7d.jpg
សង្គម

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាលារៀនអូស្រ្តាលីកំពុងបែងចែកសិស្សនិស្សិតចិន ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា

​អូស្ត្រាលី៖ សាលារៀនមួយចំនួន​នៅប្រទេសអូស្ត្រាលីនឹង​ចាត់វិធានការយ៉ាងតឹងរឹង ដោយបែងចែកសិស្សនិងនិស្សិតចិន​ឱ្យនៅដាច់ដោយឡែកពីមិត្តរួមថ្នាក់របស់ពួកគេ​ ក្នុងគោលបំណង​ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សចំនួន៣នាក់នៅក្នុងរដ្ឋញូសៅវែល ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណា
មនុស្សចំនួន៣នាក់នៅក្នុងរដ្ឋញូសៅវែល ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណា

យោងតាមគេហទំព័រសារព័ត៌មាន The Australian បានរាយការណ៍ថា ​សិស្សនិស្សិតទាំងអស់ក៏នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពប្រចាំថ្ងៃផងដែរ។ ក្នុងនោះសាលារៀនល្បីៗមួយចំនួននៅទីក្រុងស៊ីដនីក៏បានដាក់ចេញនូវវិធានការណ៍ថ្មីៗ​ ដោយសង្ឃឹមថានឹងអាចទប់ទល់ការ​រីករាលដាលនៃវីរុសកូរ៉ូណានេះ ខណៈ​ករណីនៃអ្នកដែលឆ្លងវីរុស​កូរ៉ូណា៣នាក់ហើយ​ត្រូវបានគេរកឃើញនៅរដ្ឋញូសៅវែលក្នុងប្រទេសអូស្ត្រាលី។

សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ
សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ

មហាវិទ្យាល័យញូលីងតុនដែលស្ថិតនៅក្នុងទីក្រុងស៊ីដនី ​មហាវិទ្យាល័យស្កុតឡេនសំរាប់​និស្សិតប្រុស និងសាលាខេមបាឡាសំរាប់​និស្សិតស្រី បានប្រាប់ដល់ឪពុកម្តាយអាណាព្យាបាលសិស្សថា ​អ្នកដែលបានធ្វើដំណើរទៅប្រទេសចិន​ សាលានឹងតម្រូវឱ្យមានប័ណ្ឌបញ្ជាក់សុខភាពពីវេជ្ជបណ្ឌិតជាប្រចាំទើបអាចចូលសាលាបាន​​។

សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ
សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ

សូមបញ្ជាក់ផងដែរថា គ្រប់សាលារៀននិងសាកលវិទ្យាភាគច្រើននៅប្រទេសអូស្ត្រាលី បានចាប់ផ្តើមចេញវិធានការណ៍តឹងរឹងបែបនេះ ស្របពេលដែលវីរុសកូរ៉ូណាបាននិងកំពុងរីករាលដាលនៅទូទាំងពិភពលោក ដោយក្នុងនោះមានមនុស្សយ៉ាងហោច ១០៦នាក់បានស្លាប់ ​ខណៈអ្នកដែលឆ្លងវីរុសនេះបានកើនឡើងដល់ ៤០០០ នាក់ហើយ៕

សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ
សិស្សនិស្សិត​ដែលបានធ្វើដំណើរទៅប្រទេសចិនថ្មីៗនេះ នឹងត្រូវបានហាមឃាត់​មិនទាន់ឱ្យវិលត្រឡប់មកចូលរៀនវិញទេ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T