លឿនណាស់លោកព្រះ! ឡៅ ចិត្រា ដាក់មួយដៃកណ្ដាលមុខ កីឡាករថៃអុកគូទឡើងវង្វេង ត្រឹមទឹកទី១ (មានវីដេអូ)

//s5.kh1.co/39/3976f36bc2c645acb699a4a19418519f51bf42e6.jpg
កីទ្បា

 ២៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយដៃកណ្ដាលមុខរបស់ ឡៅ ចិត្រា កីឡាករថៃ សន្លប់ធំត្រឹមទឹកទី១

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ សិស្សគុនជួរមុខមកពីក្លិបឆ័ត្រយោងពិសេស៩១១ និងជាជម្រើសជាតិគុនខ្មែរ កីឡាករ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ សុខសាវត្តន៍ ដោយផ្ដួលឲ្យសន្លប់ត្រឹមទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករកម្ពុជា ឡៅ ចិត្រា ឈ្នះការប្រកួត
កីឡាករកម្ពុជា ឡៅ ចិត្រា ឈ្នះការប្រកួត

ចាប់ផ្ដើមការប្រកួតភ្លាម ប្អូនប្រុសបង្កើតរបស់ ឡៅ ចន្រ្ទា មិនបានស្ទាបស្ទង់ជាមួយកីឡាករថៃនោះទេ ដោយបានដើរចូលសម្រុករហូតតាមរយៈការចេញជើងទាត់ និងការប្រើកណ្ដាប់ដៃម៉ាត់។ យ៉ាងណាមិញ បានត្រឹមតែជាង១នាទី ឡៅ ចិត្រា បានប្រើដៃឆ្វេងដ៏ត្រង់របស់ខ្លួនវាយចូលពេញមុខធ្វើឲ្យកីឡាករថៃ សុខសាវតន្ត៍ អុកគូទ វង្វេង និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗនោះតែម្ដង។

កីឡាករថៃ សុខសាវត្តន៍ វង្វេងមិនអាចបន្តការប្រកួតបាន
កីឡាករថៃ សុខសាវត្តន៍ វង្វេងមិនអាចបន្តការប្រកួតបាន

គួរឲ្យដឹងផងដែរថា នេះគឺជាជ័យជម្នះលើកទី២ហើយរបស់កូនសិស្សរបស់លោកគ្រូ ហង្ស សឿន ក្រោយរូបគេយកបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីនកាលពីចុងឆ្នាំ២០១៩ ដោយជ័យជម្នះលើកទី១ ឡៅ ចិត្រា បានយកឈ្នះជើងខ្លាំងថៃ កងណាផា៕

ចង់ឃើញថា ឡៅ ចិត្រា ប្រើកណ្ដាប់ដៃដ៏ត្រង់របសគេផ្ដួលកីឡាករថៃ លឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T