ទីបំផុត! និស្សិតកម្ពុជានៅចិន ត្រូវបានអាជ្ញាធរ បញ្ជូនមកប្រទេសកំណើតហើយ ក្រោមការតាមដានសុខភាព

//s5.kh1.co/d5/d565ea9d63ca4d7d6031a4a1f48b9a57683a199d.jpg
សង្គម

 ២៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត និស្សិតអាហារូបករណ៍ខ្មែរ នៅប្រទេសចិន ត្រូវបានអាជ្ញាធរ បញ្ជូនមកតាមច្រកព្រំដែនប៉ោយប៉ែត កម្ពុជា-ថៃ ក្រោមការតាមដានពិនិត្យសុខភាព

បន្ទាយមានជ័យ៖ ដូចដែលមហាជនបានជ្រាបហើយថា នាពេលឥឡូវនេះ ជម្ងឺរាតត្បាត ដ៏កាចសាហាវបណ្ដាលមកពីវីរុសកូរូណា នៅប្រទេសចិន បានរីករាលដាលដល់ជាច្រើនប្រទេស ក្នុងនោះក៏មាន ប្រទេសកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងប្រទេសចិន ក៏មាននិស្សិតអាហារូបករណ៍របស់ឯកឧត្ដម ស សុខា ជាច្រើននាក់ ដែលព្រួយបារម្ភយ៉ាងខ្លាំង និងសំណូមពរសុំចូល មកប្រទេសកំណើតវិញ។

មិនយូរប៉ុន្មាន ទីបំផុត ក្រុមនិស្សិតទាំង៣០នោះ ត្រូវបានអជ្ញាធរចិន បញ្ជូនមកតាមច្រកព្រំដែន អន្ដរជាតិប៉ោយប៉ែត កម្ពុជា-ថៃ  នាព្រឹកថ្ងៃទី ២៨ខែមករា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង។

អ្វីដែលពិសេស ចំបោះការវិលត្រឡប់របស់ក្រុមនិស្សិតទាំងនោះ ត្រូវបានមន្ដ្រីជំនាញក្នុងស្រុក ត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយពុំមាននរណាម្នាក់ ផ្ទុកមេរោគកូរ៉ូណានោះទេ ហើយក៏កំពុងស្ថិតក្រោមការតាមដានរបស់ពេទ្យ  ក្នុងរយៈពេល១៤ថ្ងៃ៕

ក្រុមនិស្សិត
ក្រុមនិស្សិត
ក្រុមនិស្សិត
ក្រុមនិស្សិត
ក្រុមនិស្សិត
ក្រុមនិស្សិត
ដំណើរការស្កេន ក្រុមនិស្សិត
ដំណើរការស្កេន ក្រុមនិស្សិត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T