កីឡាករ Juventus ម្នាក់យល់ព្រមបន្ថយថ្លៃពលកម្មដើម្បីផ្លាស់ទៅ Dortmund ខណៈក្លិបធំ៤ កំពុងចាប់អារម្មណ៍

//s5.kh1.co/6d/6d70afb1f3ae148106e9f36d4e41be4403632308.jpg
កីទ្បា

 ២៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ម្នាក់នេះអាចផ្លាស់ទៅ Dortmund ស្របពេល Man UTD, Spurs, Arsenal និង Bayern កំពុងតាមអន្ទង

អ៊ីតាលី៖ ខ្សែបម្រើរបស់ Juventus កីឡាករ Emre Can ត្រូវបានគេរាយការណ៍ថាអាចនឹងយល់ព្រមក្នុងការបន្ថយតម្លៃពលកម្មមួយចំនួនដើម្បីផ្លាស់ទៅចូលរួមជាមួយក្លិប Borrussia Dortmund ក្នុងតម្លៃខ្លួននៃការផ្ទេរ ២៩លានដុល្លារសហរដ្ឋអាមេរិក ខណៈក្លិបធំៗ៤នៅអឺរ៉ុប រួមមាន Manchester United, Tottenham Hotspur, Arsenal និង Bayern Munich កំពុងតែចាប់អារម្មណ៍មកលើរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emre Can 
កីឡាករ Emre Can 

យ៉ាងណាមិញ បើតាមសេកក្ដីរាយការណ៍ពីសារព័ត៌មាន Football Italia ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ Can មានភាគរយខ្ពស់ក្នុងការទៅចូលរួមជាមួយ Dortmund ដែលគ្រោងនឹងយល់ព្រមលក្ខខណ្ឌជាមួយ Juventus បន្ទាប់ពីសំណើលើកទីមួយត្រូវបានបដិសេធ។ ប្រភពដដែលបានបន្តឲ្យដឹងទៀថា ការចាកចេញរបស់ Emre Can ពីទីក្រុង Turin អាចធ្វើឡើងក្នុងកិច្ចសន្យាខ្ចីជើងជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។

តាមពិតទៅ Emre Can ក៏ធ្លាប់លេងនៅក្របខណ្ឌ Bundesliga ឲ្យក្លិបពីរផងដែរគឺ Bayer Leverkusen និង Bayern Munich មុនផ្លាស់មក Liverpool នៅឆ្នាំ២០១៤។ ចំណាយរយៈពេល ៤ឆ្នាំនៅទឹកដីអង់គ្លេស Can បានសម្រេចទៅចូលរួមជាមួយ Juventus នៅឆ្នាំ២០១៨។

រដូវកាលដំបូងជាមួយក្រុមរហស្សនាមសេះបង្កង់ Can ចូលលេងបានញឹកញាប់ខ្លាំង ប៉ុន្តែនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Maurizio Sarri គេទើបតែចូលលេងបានចំនួន ៨ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Serie A។

កីឡាករ Emre Can 
កីឡាករ Emre Can 
កីឡាករ Emre Can 
កីឡាករ Emre Can 

គួរបញ្ជាក់ផងដែរថា សម្រាប់ទីផ្សាររដូវរងាខែមករានេះ Dortmund ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៤នៅក្របខណ្ឌ Bundesliga ទើបតែបង្កភាពភ្ញាក់ផ្អើលដោយនាំយកខ្សែប្រយុទ្ធកំពុងឡើងកូដ Erling Braut Haalnd ពីក្លិប Red Bull Salzburg៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T