អីយ៉ាស! ក្លិប Vissel Kobe រៀបគម្រោងចរចាយកកីឡាករ Chelsea ១រូបទៅកាន់ទឹកដីជប៉ុន

//s5.kh1.co/1a/1ae267f4355dfeb2f332c90c4106af9e2c5300f9.jpg
កីទ្បា

 ២៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Pedro ត្រូវបានក្លិបនៅលីគកំពូលជប៉ុនតាមចែចូវ

អង់គ្លេស៖ ក្លិប Vissel Kobe ត្រូវបានគេរាយការណ៍ថា កំពុងរៀបគម្រោងចរចាយកខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Pedro ក្រោយមើលឃើញកីឡាកររូបនេះហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Lampard។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់កាសែត Goal បានឲ្យដឹងថា Pedro កំពុងមានទំនាក់ទំនងក្នុងការវិលត្រឡប់ទៅចូលរួមជាមួយក្លិប Barcelona ខណៈក្លិបនៅលីគកំពូលជប៉ុន Vissel Kobe ក៏ចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ៣២ឆ្នាំផងដែរ។

  កីឡាករ Pedro
  កីឡាករ Pedro

ប្រសិនបើ Pedro គាត់ផ្ទេរទៅក្លិបជប៉ុន នោះគាត់អាចនឹងទៅចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់គាត់កាលនៅ Barcelona កីឡាករ Andres Iniesta។

Pedro និង  Iniesta
Pedro និង  Iniesta

អតីតជម្រើសជាតិអេស្ប៉ាញ Pedro បង្ហាញខ្លួនបាន១៩៥ប្រកួត ឲ្យក្រុមតោខៀវ ចាប់តាំងពីផ្ទេរពីក្រុម Barca តាំងពី៥ឆ្នាំមុនមក។ យ៉ាងណាមិញ ក្រោមមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Frank Lampard រូបគេហាក់មិនសូវមានឱកាសបានចូលលេងនោះទេ ដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះភាគច្រើន ជ្រើសរើសនិងផ្ដល់ឱកាសដល់កីឡាករក្មេងៗ។

ជាក់ស្ដែង ក្នុងរដូវកាលនេះ Pedro ចូលលេងបាន១២ប្រកួត និងបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ទើបបាន៤ប្រកួតប៉ុណ្ណោះ។

  កីឡាករ Pedro
  កីឡាករ Pedro

គួរបញ្ជាក់ផងដែរថា កុងត្រាបច្ចុប្បន្នរបស់ Pedro ជាមួយនឹងក្រុម Chelsea នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ខណៈការពិភាក្សាបន្តកុងត្រាថ្មីនៅមិនទាន់កើតមានឡើងនៅឡើយទេ៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T