នាំគ្នាផ្អើល នារីម្នាក់ឆ្លងវីរុស កូរ៉ូណា ពេលនេះសាមីខ្លួន បកស្រាយ ទើបភ្លឺភ្នែក! (មានវីដេអូ)

//s5.kh1.co/90/90ac958bf6ae3dbee0de1cb637f900039c896a5b.jpg
សង្គម

 ២៨-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើល និងភ័យខ្លាំង ក្រោយសង្ស័យថានាងកើតវីរុសកូរ៉ូណា ពេលនេះសាមីខ្លួនបានចេញមុខបកស្រាយ

ភ្នំពេញ៖ ​ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីយប់មិញនេះមានការភ្ញាក់ផ្អើល និងភ័យខ្លាំង ក្រោយឃើញសភាពនារីម្នាក់មានសកម្មភាពចម្លែក ដកដង្ហើមពិបាកដែលមានគេសង្ស័យថាជាការឆ្លងវីរុសកូរ៉ូណា ដ៏គួរឲ្យរន្ធត់ និងធ្វើឲ្យមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែម្ចាស់សាមីខ្លួនបានចេញមុខបកស្រាយភ្លាមៗដើម្បីជាការស្រាយចម្ងល់ដល់មហាជន ដែលបានសង្ស័យថានាងកំពុងតែមានវីរុសថ្មីដ៏គួរឲ្យបារម្ភមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះនាងក៏បានធ្វើការរៀបរាប់ថា ទាំងនេះមិនមែននាងឆ្លងមេរោគអ្វីនោះឡើយ នេះគឺគ្រាន់តែជាជំងឺប្រចាំកាយរបស់នាងប៉ុណ្ណោះ។

ហើយជំងឺប្រចាំកាយរបស់នាង គឺខ្វះឈាមស និងខ្វះជាតិស្ករ ដែលរាល់ពេលទើបធ្វើឲ្យនាងមានការពិបាកដកដង្ហើម និងពិបាករាល់ពេលធ្វើការ ដូចដែលវីដេអូបានធ្វើការផ្សព្វផ្សាយកាលពីយប់មិញនេះយ៉ាងដូច្នោះ។

ទោះជាយ៉ាងណាក្តី ម្ចាស់សាមីខ្លួនក៏បានអំពាវនាវ ដល់អ្នកលេងបណ្តាញសង្គមទាំងអស់ឈប់បន្តធ្វើការចែកចាយនូវ ព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់នាង ក៏ដូចជាកន្លែងដែលនាងកំពុងធ្វើការផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
នារីម្នាក់ដែលមានជំងឺប្រចាំកាយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T