មន្ត្រីសុខាភិបាល៖ ការផ្សាយថាខ្ទឹមសអាចសម្លាប់មេរោគ​តាម​ខ្យល់ដង្ហើម គ្រាន់ជាព័ត៌មានទាក់ទាញចំណាប់អារម្មណ៍

//s5.kh1.co/a5/a5b7f69383bf8a5a2f03211a4cf9eaa71ba64a6d.jpg
សង្គម

 ២៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការផ្សាយថាខ្ទឹមសអាចសម្លាប់មេរោគតាមខ្យល់ដង្ហើម មិនមែនជាព័ត៌មានពិតទេ ពោលគឺគ្រាន់តែផ្សាយឡើងដើម្បី​ទាក់ទាញការចាប់អារម្មណ៍។ នេះជាអ្វីដែលមន្ត្រីនាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកម៉ូវ ឆ័យុត្តិ​ បានប្រាប់​​សារព័ត៌មាន Khmerload។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបញ្ជាក់ច្បាស់ៗរបស់មន្ត្រីសុខាភិបាលបែបនេះ ក្រោយកន្លងទៅមានគេហទំព័រ និងហ្វេសប៊ុកមួយចំនួន​បានផ្សព្វផ្សាយថា ខ្ទឹមសអាចសម្លាប់មេរោគឆ្លងតាមខ្យល់ដង្ហើមបាន។ ហើយការផ្សាយនៅលើបណ្តាញសង្គម​ក្នុងលក្ខខណ្ឌមួយចំនួនខាងលើ ធ្វើឡើងខណៈជំងឺកូរ៉ូណាវីរុសកំពុងផ្ទុះឡើងយ៉ាងក្តៅគគុកទាំងនៅប្រទេសចិន និងបណ្តាប្រទេសធំតូចជាច្រើនទៀតរួមទាំងប្រទេសថៃ​ និងវៀតណាមដែលមានព្រំដីជាប់របងនឹងកម្ពុជាផងដែរ។

លោកម៉ូវ ឆ័យុត្តិបានបន្ថែមថា៖​«វាមិនមែនជាព័ត៌មានដែលមានប្រភពច្បាស់លាស់ឡើយ​ទាក់ទិន​នឹងការផ្សាយ​ពីខ្ទឹមស ថាអាចការពារមិនឲ្យមានវីរុសជាប់ខ្លួននោះទេ។ ហើយសព្វថ្ងៃអ្នកជំនាញនៅក្រៅប្រទេសកំពុងផលិតឱសថ​ផ្លូវការ​ដែលអាចព្យាបាល Coronavirus បាន។»

លោកថា ព័ត៌មានខ្លះធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ឲ្យមានចំនួនអ្នកLike pageកើនឡើងប៉ុណ្ណោះ។ ហើយពួកគេគ្រាន់តែបង្កើតព័ត៌មានដោយគ្មានប្រភពសំអាងត្រឹមត្រូវឡើយ។

មន្ត្រីនាយកដ្ឋាននៃជំងឺឆ្លងរូបនេះ ហាក់មានសុទិដ្ឋិនិយមថា កម្ពុជាអាចទប់ស្កាត់នឹងបញ្ហានៃ​ជំងឺកូរ៉ូណាវីរុស​បានដោយជោគជ័យ។ ​ អះអាងបែបនេះ​ ដោយលោកសង្កត់ធ្ងន់ថាមន្ត្រីពាក់ព័ន្ធបានត្រៀមលក្ខណៈ​ជាស្រេច​ក្នុងការផ្សាយព័ត៌មានពិតដល់ពលរដ្ឋឲ្យឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។ ហើយលោកថា នៅទូទាំង​ប្រទេស មន្ត្រី​សុខាភិបាលមានបណ្តាញតាមដានលើអ្នកទេសចរ២៤ម៉ោង ព្រមទាំងមានការពិនិត្យច្បាស់លាស់ និងសកម្មយ៉ាងខ្លាំង។ លើសពីនោះ លោកថា​នៅតាមច្រកព្រំដែន ស្ថាប័ន​​​​ និងមន្ត្រីសុខាភិបាលបានដុតដៃ ដុត​ជើងផ្តល់ដំណឹងដល់អ្នកប្រើប្រាស់បណ្តាញសង្គមដោយមិនមានការលាក់បាំងឡើយ។

យ៉ាងណាលោកបានអំពាវនាវឱ្យពលរដ្ឋមានការពិចារណាខ្ពស់ ដោយមិនគួរជឿលើព័ត៌មានបំផ្លើសការពិតមួយ​ចំនួនដែលឆ្លៀតឱកាសបំផុសរឿងក្លែងក្លាយដើម្បីផលប្រយោជន៍បុគ្គល ហើយធ្វើឱ្យមានចលាចលកើតឡើង។

គួរបញ្ជាក់ថា បញ្ហាជំងឺ​ផ្លូវ​ដង្ហើម​ Coronavirus​ ដ៏​កាច​សាហាវ​នេះ ​បាន​សម្លាប់​ប្រជាជន​ចិន​អស់​៨០​នាក់​ហើយ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​​ ខែ ​មករា ​ឆ្នាំ​២០២០​នេះ។ ខណៈ​​ប្រទេស​ថៃ ជា​ប្រទេស​ឈរ​នៅ​លេខ​២ ​មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ចំនួន​៨​ករណី។ ហេតុផលបែបនេះហើយ​ដែលបណ្តាលឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម​នៅកម្ពុជាបាន​បង្ហាញ​នូវភាព​ជ្រួល​ច្របល់មិនតិចទេ ព្រោះបារម្ភថាជំងឺរាតត្បាតនេះអាចបង្ហាញមុខនៅក្នុងស្រុក។

តែយ៉ាងណា មន្ត្រីក្រសួងសុខាភិបាលបានចេញមុខបញ្ជាក់ដោយបើកចំហរថាមកទល់ថ្ងៃ ២៧មករានេះ ក្រសួងនៅមិនទាន់ទទួលសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺនេះថាមាននៅកម្ពុជានៅឡើយទេ៕

https://s5.kh1.co/__image/w=650,h=394,q=100/77/77cc08deb2941cb012519754795feb6d76257fde.jpg
https://s5.kh1.co/__image/w=650,h=400,q=100/90/908788bd77027b32a968047036e2b7e27e1863fb.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T