Vietjet ចាប់ផ្តើមសេវាហោះហើរត្រង់ដំបូងរបស់ខ្លួន ដែលភ្ជាប់ទីក្រុងហាណូយ និងកោះឋានសួគ៌បាលី !

//s5.kh1.co/74/7410d0b32ed54400084857286e3f42d6d765c43b.jpg
សង្គម

 ២៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំ​ពេញ៖ ដើម្បី​អប​អរ​​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន ឆ្នាំ​២០២០ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជំនាន់​ថ្មី Vietjet ចាប់​ផ្តើម​​​បើក​ដំណើរ​ការ​ ផ្លូវ​ហោះ​ហើរ​ត្រង់​ថ្មី​បំផុត​របស់​ខ្លួន​ជាផ្លូវ​ការ ដែល​ភ្ជាប់​ទីក្រុង​ហា​ណូយ និង​កោះ​បាលី ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ អ្នក​ដំណើរ​​ពី​ប្រទេស​កម្ពុជាឥឡូវ​នេះ អាច​ធ្វើ​ការ​ហោះហើរ​​ដែល​​ភ្ជាប់​ពី​ទីក្រុង​សៀម​រាប និង​ហាណូយ ហើយ​បន្ទាប់​មក បន្ត​ហោះហើរ​ត្រង់​ទៅកាន់​កោះ​បាលីតែម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះ​គឺ​ជា​សេវា​​ហោះហើរ​ទី​​២​របស់ Vietjet ទៅកាន់​គោល​ដៅ​វិស្ស​ម​កាល​ដ៏ល្បី​ល្បាញ​របស់​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ផ្លូវ​ហោះ​ហើរ​រវាង​ទីក្រុង​ហូ​ជី​មិញ និង​កោះ​បាលី ដែល​ត្រូវ​បាន​ប្រតិ​បត្តិការ​​តាំង​ពី​ខែ​ឧស​ភា ឆ្នាំ​២០១៩​។ នេះ​គឺ​ជា​ផ្លូវ​ហោះហើរ​​ត្រង់​​ដំបូង​គេ​​ ដែល​​​ចេញ​ដំណើរ​ពី​រដ្ឋ​ធានី​របស់​វៀត​ណាម ទៅកាន់​កោះ​បាលី ផងដែរ​។

ការស្វាគមន៍បុគ្គលិក និងអ្នកដំណើរនៅថ្ងៃនៃការហោះហើរជាលើកដំបូង
ការស្វាគមន៍បុគ្គលិក និងអ្នកដំណើរនៅថ្ងៃនៃការហោះហើរជាលើកដំបូង

ក្នុង​ពិធី​បើក​​ការ​ហោះហើរ​ជាផ្លូវ​ការ លោក​ស្រី​ Nguyen Thanh Ha ប្រធាន​ក្រុម​ប្រឹក្សា​នា​យក​របស់​ក្រុមហ៊ុន Vietjet មាន​ប្រសាសន៍​ថា៖

«Vietjet ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​បេស​​​កកម្ម​ដ៏​ទំនើប​មួយ ដើម្បី​​ភ្ជាប់​ជើង​មេឃ​។ យើង​ពិត​ជា​មាន​​មោទ​ន​ភាព​ណាស់​​ ដែលក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ដំបូង​គេ​​ ក្នុង​ការ​ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ត្រង់​រវាង​ទីក្រុង​ហា​ណូយ និង​កោះ​បាលី​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ បាន​​ប្រតិ​បត្តិ​ចាប់​ពី​តាំង​ពី​​ទី​២​ នៃ​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃ​ណី​ចិន ដើម្បី​ឆ្លើយ​តប​ទៅនឹង​​តម្រូវ​​ការ​នៃ​ការ​ធ្វើ​ដំណើរ​ អំឡុង​ចូល​ឆ្នាំ​ថ្មី​របស់​អ្នក​ដំណើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ ជា​មួយ​នឹង​​ពេល​វេលា​ធ្វើ​ដំណើរ និង​ការ​ចំណាយ​តិច​ជាង​មុន​។ ការ​ភ្ជាប់​គោល​ដៅ​ទេសចរណ៍​វប្បធម៌២​ ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​នៅ​អាស៊ី ដូច​ជា​ ហាណូយ-បាលី ក៏​នឹង​​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​បន្ថែម​ទៀត​ រវាង​ប្រទេស​ទាំង​២​ក្នុង​តំបន់​អាស៊ាន​ផងដែរ​»​​។

ប្រសាសន៍លោកស្រី Nguyen Thanh Ha
ការស្វាគមន៍បុគ្គលិក និងអ្នកដំណើរនៅថ្ងៃនៃការហោះហើរជាលើកដំបូង
ការស្វាគមន៍បុគ្គលិក និងអ្នកដំណើរនៅថ្ងៃនៃការហោះហើរជាលើកដំបូង

ផ្លូវ​ហោះ​ហើរ​រវាង​ហាណូយ-កោះ​បាលី ប្រតិ​បត្តិ​ការ​ហោះហើរ​​ជា​រៀង​រាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នេះត​ទៅ​។ ការ​ហោះហើរ​នឹង​ចេញ​ដំណើរ​ពី​ទីក្រុង​ហា​ណូយ នៅ​ម៉ោង​១០ព្រឹក ហើយ​និង​ទៅ​ដល់​កោះ​បាលី នៅ​ម៉ោង ៤:២៥ រសៀល​។ ជើង​ហោះហើរ​ត្រឡប់​មក​វិញ នឹង​ចេញ​ដំណើរ​ពី​កោះ​បាលី នៅម៉ោង ៥:៣០ ល្ងាច និង​ទៅ​ដល់​ទីក្រុង​ហា​ណូយ នៅម៉ោង ៩:៥៥ យប់ (ម៉ោង​ទាំង​​អស់​គឺ​ជា​ម៉ោង​​ក្នុងស្រុក)​​។

ក្នុងនាម​ជា​រដ្ឋ​ធានី​របស់​វៀត​ណាម ហា​ណូយ ផ្តល់​ជូន​ការ​សម្រាក​វិស្ស​ម​កាល​ដែលមិន​អាច​បំភ្លេច​បាន ដោយ​សារ​តែ​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​សម្បូរ​បែប​ក្នុង​ទីក្រុង​នេះ​។ ខណៈ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ច្រើន​ជាង​១​ពាន់​ឆ្នាំ​មុន​ ហាណូយ ផ្តល់​ការ​ទាក់​ទាញ​ដល់​រាល​ភ្ញៀវ​ទេស​ចរណ៍​ទាំង​អស់ ​ជា​មួយ​នឹង​អគារ​បុរាណ និង​ស្ថា​ដៃ​ស្ថាបត្យ​កម្ម​សម័យ​​​អា​ណា​និ​គម​បារាំង ក៏ដូច​ជា​តំបន់​វប្បធម៌ និង​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។

សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី
សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី

បាលី ដែល​ជា​គោល​ដៅ​មួយ ក្នុង​ចំណោម​គោល​ដៅ​ទេស​ចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត ក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី និងតំបន់​អាស៊ី​ទាំងមូល ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ហៅ​ថា «ជា​​កោះ​ព្រះ» និង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កោះ​ឋានសួគ៌​ក្នុង​តំបន់​ត្រូពិក។ ជា​​មួយ​នឹង​ការ​ជាប់​ឆ្នោត​ជា​​​កោះ​មួយ​ ក្នុង​ចំណោម​កោះ​ដ៏ស្រស់​ស្អាត​បំផុត​ក្នុង​ពិភព​លោក បាលី គឺ​ជា​​តំបន់​ធម្ម​ជាតិ​ដែល​គ្មាន​ការ​កែ​ច្នៃ​ដ៏ស្រស់​ស្អាត មាន​ទេស​ភាព​ដ៏​ទាក់​ទាញ និង​សម្រស់​​វប្បធម៌​​ប្លែក​ៗ​ជា​ច្រើន​។

សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី
សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី

ក្នុង​​នាម​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​សម្រាប់​​ប្រជា​ជន និង​អ្នក​ដំណើរ​ទាំង​អស់ Vietjet បើកដំណើរការផ្លូវ​ហោះ​ហើរ​ថ្មី​ៗ​ជាច្រើន​ ដើម្បី​ផ្តល់​​ជូន​ឱកាស​​​ហោះ​ហើរ​ជាច្រើន​បន្ថែម​ទៀត ក្នុង​តម្លៃ​​ដ៏​សក្តិ​សម​។ ជា​មួយ​នឹង​​ស្មារតី​នៃ​ការ​ផ្តល់​ជូន​នូវ «សុវត្ថិ​ភាព សុភ​មង្គល សម​រម និង​ទៀង​ទាត់​ពេលវេលា» ដែល​ជា​តម្លៃ​​ស្នូល​ ក្រុមហ៊ុន Vietjet បង្កើត​បទពិសោធន៍​នៃ​ការ​ហោះហើរ​ប្រកបដោយ​ការ​ចង​ចាំ សម្រាប់​អ្នក​ដំណើរ នៅ​លើ​យន្តហោះ​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏​មាន​ផា​សុកភាព ជម្រើស​នៃ​ម្ហូប​​អាហារ​ក្តៅ​ៗ និង​​ឈ្ងុយ​ឆ្ងាញ់​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​បម្រើ​ដោយ​បុគ្គលិក​ប្រកប​ដោយ​ភាព​រួស​រាយ​រាក់​ទាក់ និង​ផ្តល់​ជូន​សេវា​បន្ថែម​ទំនើប​​ៗ​ជាច្រើន លើ​ផ្លាត​ហ្វម​ពាណិជ្ជ​អេ​ឡិច​ត្រូនិក​។

សេវា​ហោះហើរ​ថ្មី​នេះ នឹង​នាំ​យក​អ្នក​ដំណើរ​ទៅកាន់​គោល​ដៅ​ ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​ផ្សេង​ទៀត​សម្រាប់​ការ​​​ធ្វើ​ដំណើរ​វិស្ស​មក​កាល​របស់​ខ្លួន ជាមួយនឹងក្រុម​គ្រួ​សារ និង​មិត្ត​ភក្តិ​។ Vietjet សង្ឃឹម​ថា នឹង​ផ្តល់​ជូន​នូវ​ភាព​រីក​រាយ និង​សុភ​មង្គល ដល់​រាល់​អ្នក​ដំណើរ​ទាំង​អស់ អំឡុង​ពេល​​ថ្ងៃ​ទី​១​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​សូម​ជូន​ពរ​ឲ្យ​​គ្រប់​​គ្នា​ជួប​តែ​​ភាព​រីក​រាយ និង​ឆ្នាំ​ដ៏ល្អ​មួយ​៕

សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី
សកម្មភាពអ្នកដំណើរពេលឡើងយន្តហោះ និងទទួលកាដូឆ្នាំថ្មី
អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai (Denpasar) 
អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai (Denpasar) 
ការស្វាគមន៍អ្នកដំណើរលើយន្តហោះ ក្នុងការហោះហើរជាលើកដំបូង មកកាន់កោះបាលី
ការស្វាគមន៍អ្នកដំណើរលើយន្តហោះ ក្នុងការហោះហើរជាលើកដំបូង មកកាន់កោះបាលី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T