អង្គការណាសាកំពុងជ្រើសរើសបុគ្គលិក ដែលអាចដឹកនាំគម្រោងកម្មវិធី នាំយកសំណាកពីភពអង្គារមកកាន់ផែនដី ចំណែកឯកម្រៃវិញអាចទទួលបានចាប់ពី១៨២,៤២៤ដុល្លារ ក្នុងមួយឆ្នាំ

//s5.kh1.co/6d/6d5ca13e6d3171fdeece76097cd66717b6a96fb0.jpg
បច្ចេកវិទ្យា

 ២៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាជាលើកដំបូងហើយ ដែលសំណាកនៃភពអង្គារនឹងត្រូវបានបញ្ជូនមកផែនដី ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រយកមកសិក្សា។

អាមេរិក៖ ទីភ្នាក់ងារអវកាសណាសាកំពុងត្រូវការបុគ្គលិក ដើម្បីបំពេញតួនាទីគួរឲ្យចាប់អារម្មណ៍មួយ នោះគឺការដឹកនាំបេសកកម្ម ដើម្បីនាំយកដុំថ្មដំបូងពីភពអង្គារ ត្រឡប់មកភពផែនដី។ អ្នកបំពេញមុខតំណែងនេះត្រូវដឹកនាំកម្មវិធីមួយដែលមានឈ្មោះថា Mars Sample Return (MSR) ដែលផ្ដោតសំខាន់ទៅលើការនាំយកសំណាកដូចជាដុំថ្មនិងដី​ពីភពអង្គារ ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការសិក្សាដោយផ្ទាល់។ ជំហានដំបូងនៃកម្មវិធីមួយនេះ គឺការបញ្ជូនយានធ្វើដំណើរលើភពអង្គារ Mars​ 2020 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។ នៅពេលយាននេះចុះចតលើភពអង្គារ វានឹងធ្វើការប្រមូលសំណាកទុកក្នុងប្រអប់បិទជិតមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Mars 2020 ដែលនឹងត្រូវទៅប្រមូលសំណាកនៅលើភពអង្គារ
យាន Mars 2020 ដែលនឹងត្រូវទៅប្រមូលសំណាកនៅលើភពអង្គារ

ប៉ុន្តែការបញ្ជូនសំណាកទាំងនេះមកកាន់ផែនដីវិញ នៅតែចោទជាបញ្ហា ព្រោះបេសកកម្មបន្ទាប់នៅមិនទាន់រៀបចំ នៅឡើយទេ។ ដូច្នេះហើយ ទីភ្នាក់ងារអវកាសណាសាកំពុងជ្រើសប្រធានដឹកនាំបេសកកម្មសម្រាប់គម្រោងមួយនេះ។ ចំពោះប្រាក់កម្រៃវិញអាចទទួលបានចាប់ពី១៨២,៤២៤ដុល្លារ រហូតដល់១៨៨,០៦៦ដុល្លារក្នុងមួយឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាមានការអន្ទះសារយ៉ាងខ្លាំង ក្នុងការសិក្សាដីនៅលើភពអង្គារ នៅក្នុងមន្ទីរពិសោធន៍របស់ខ្លួន អស់រយៈពេលច្រើនឆ្នាំមកហើយ។

យាន Mars 2020 កំពុងត្រួតពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រ
យាន Mars 2020 កំពុងត្រួតពិនិត្យដោយក្រុមអ្នកវិទ្យាសាស្ត្រ

មកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្របានត្រឹមសិក្សាបំណែកអាចម៍ផ្កាយនៃភពអង្គារ ដែលធ្លាក់ចូលមកផែនដីតែប៉ុណ្ណោះ។ ចំពោះការពិសោធន៍ផ្សេងទៀត ធ្លាប់ត្រូវបានធ្វើឡើងដោយយានធ្វើដំណើរភពអង្គារដទៃទៀតដូចជា Curiosity ដែលបានប្រមូលសំណាកនៅលើផ្ទៃភពអង្គារ និងបានធ្វើការពិសោធន៍ដោយខ្លួនឯង ពីព្រោះនៅលើយាននេះមានបំពាក់ឧបករណ៍ពិសោធន៍មកស្រាប់ រួចហើយផ្ញើទិន្នន័យត្រឡប់មកផែនដីវិញ។ យានធ្វើដំណើរលើភពអង្គារ​ Mars 2020 គឺកំពុងត្រូវបានគេធ្វើតេស្ត សម្រាប់ការបាញ់បង្ហោះក្នុងពេលខាងមុខនេះ។ គេរំពឹងទុកថា វានឹងចុះចតនៅលើភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ ចំពោះព័ត៌មានលម្អិត ស្ដីពីពាក្យជ្រើសរើសប្រធានផ្នែកគ្រប់គ្រងគម្រោងកម្មវិធី MSR អាចចូលមើលបាន នៅទីនេះ

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T