កប់ខ្លាំង Angelababy លេងមួយឈុតពណ៌ស ឡើងដូចព្រះនាងម្ចាស់

//s5.kh1.co/3b/3bff49e75dde03765261c78b48577b3473bbd97f.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាន់តែកប់ខ្លាំងហើយ Angelababy ស្លៀកឈុតសម្លៀកបំពាក់ពណ៌សនេះ ហើយពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់ បើក្រមុំៗបានឃើញពិតជាច្រណែននាងមិនខាន

ចិន៖ អ្នកណាមិនស្គាល់តារាសម្ដែងចិនដ៏ល្បី Angelababy ដែលអ្នកគ្រប់គ្នាភាគច្រើនបានស្គាល់នាងតាមរយៈខ្សែភាពយន្តផ្សេងៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងបានសាងភាពល្បីល្បាញ ព្រមទាំងមានការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើទេពកោសល្យយ៉ាងល្អឥតខ្ចោះនៅក្នុងវិស័យសិល្បៈ ម៉្យាងវិញទៀតនាងថែមទាំងមានរូបសម្រស់ស្រស់ស្អាត​ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា Angelababy បានរៀបការហើយ និងមានកូនមួយរួចក៏ដោយ ប៉ុន្តែនាងនៅតែរក្សាភាពស្រស់ស្អាតបានដដែល ។ ដោយសារតែភាពស្រស់ស្អាតរបស់​នាងនេះហើយ គឺមិនថានាងស្លៀកពាក់បែបណានោះទេ នាងតែងតែផ្ដល់នូវភាពឆើតឆាយ និងទាក់ទាញដល់អ្នកទស្សនាជានិច្ច។ លើសពីនេះទៅទៀត នៅពេលដែល Angelabay តុបតែងខ្លួនចូលទៅក្នុងកម្មវិធីម្ដងៗ នាងមិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តម្ដងណាឡើយ ដោយនាងតែងតែនាំមកជាមួយនឹងឈុតសម្លៀកបំពាក់ ដែលមានម៉ូតស្រស់ស្អាត ទាន់សម័យ និងគួរឱ្យទាក់ទាញជាទីបំផុត ។

អ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ Angelababy បាននាំមកនូវភាពភ្ញាក់ផ្អើលមួយទៀត ដោយនាងបានស្លៀកឈុតសម្លៀកបំពាក់បែបរ៉ូប ពណ៌ស ដែលមានការរចនាម៉ូតយ៉ាងពិសេសនិងមានរូបផ្កាតូចជាច្រើននៅពីលើរ៉ូបនោះ ព្រមជាមួយនឹងស្បៃគ្របក្បាល ដែលមើលទៅហាក់ដូចជាឈុតរៀបការរបស់កូនក្រមុំណាស់។​ នៅពេលបានឃើញបែបនេះហើយ អាចនិយាយបានថា នាងពិតជាស្រស់ស្អាតខ្លាំងណាស់ដល់ថ្នាក់ធ្វើឲ្យក្រមុំៗជាច្រើនច្រណែននឹងនាងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T