តោះ! មកស្គាល់ប្រវត្តិខ្លះៗ និងសមិទ្ធផលមួយចំនួន របស់អតីតវីរបុរសបាល់បោះ Kobe Bryant ដែលទើបទទួលមរណភាពម្សិលមិញ

//s5.kh1.co/b7/b758bfb959f014f74d64b00ffe71049ec3b2a57e.jpg
កីទ្បា

 ២៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រវត្តិនិងភាពជោគជ័យរបស់អតីតតារាបាល់បោះ Kobe Bryant

អាមេរិក៖ លោក Kobe Bryant កើតនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៧៨ នៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ លោកជាកូនប្រុសរបស់លោក Joe Bryant ដែលជាអតីតកីឡាករបាល់បោះ ធ្លាប់ចំណាយពេល៨រដូវកាលលេងនៅស្ថាប័ន NBA ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Kobe Bryant
   លោក Kobe Bryant

លោក Bryant បានរៀបការនៅក្នុងឆ្នាំ២០០១ ជាមួយនាង Vanessa Laine។ លោកមានកូនស្រីចំនួន៤នាក់ ដោយកូនទី១ ឈ្មោះ Natalia កើតនៅខែមករា ឆ្នាំ២០០៣ កូនទី២ ឈ្មោះ Gianna កើតនៅខែមិថុនា ឆ្នាំ២០០៦ កូនទី៣ឈ្មោះ Bianka កើតនៅខែធ្នូ ឆ្នាំ២០១៦ និងកូនទី៤ឈ្មោះ Capri កើតនៅខែមិថុនា ឆ្នាំ២០១៩។

  លោក Kobe Bryant ជាមួយនឹងប្រពន្ធរបស់គាត់
  លោក Kobe Bryant ជាមួយនឹងប្រពន្ធរបស់គាត់
  លោក Kobe Bryant និងគ្រួសារ 
  លោក Kobe Bryant និងគ្រួសារ 

លោក Brynant បានចាប់អាជីពជាកីឡាករបាល់បោះ ក្នុងឆ្នាំ១៩៩៦ លេងឲ្យក្លិប Los Angeles Lakers នៅស្ថាប័ន NBA ។ លោកធ្លាប់ប្រើប្រាស់អាវលេខ៨ និងលេខ២៤ ខណៈតួនាទីរបស់លោកគឺជាខ្សែការពារ ហើយលោកបានចូលនិវត្តិន៍ក្នុងឆ្នាំ ២០១៦។

រយៈពេល២០ឆ្នាំលេងឲ្យក្លិប Los Angeles Lakers លោកបានកសាងសមិទ្ធផលជាច្រើនរួមមាន៖

- ជួយក្រុមឈ្នះជើងឯកចំនួន៥សម័យ (ក្នុងឆ្នាំ ២០០០,២០០១,២០០២,២០០៩ និង ២០១០)

- ធ្លាប់ឈ្នះពានកីឡាករឆ្នើម ក្នុងការជួយក្រុម Laker ឈ្នះជើងឯកឆ្នាំ២០០៩ និង ២០១០

- ធ្លាប់ជាប់ឈ្មោះជាកីឡាករឆ្នើមក្នុងក្រុម NBA All Star ចំនួន៤ដង (ក្នុងឆ្នាំ ២០០២,២០០៧,២០០៩ និង ២០១១)

- ធ្លាប់ទទួលបានមេដាយមាសជាមួយនឹងជម្រើសជាតិអាមេរិក ក្នុងព្រឹត្តិការណ៍កីឡា Olympics ឆ្នាំ២០០៨ នៅប៉េកាំង និងកីឡា Olympics ឆ្នាំ ២០១២ នៅទីក្រុងឡុងដ៍។

-  ធ្លាប់ជាប់ឈ្មោះក្នុងក្រុម NBA All-Start ចំនួន១៨ដង

-  ក្នុងឆ្នាំ២០១៧ ធ្លាប់ឈ្នះក្នុងកម្មវិធី NBA Slam Dunk

- ក្នុងឆ្នាំ២០០៦ និង ២០០៧ ធ្លាប់ឈ្នះពាន NBA Scoring Champion

- ធ្លាប់ជាប់ឈ្មោះជាកីឡាករដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត NBA ស៊ុតបាន៦០ពិន្ទុ

មិនត្រឹមតែប៉ុណ្ណោះ ខ្សែភាពយន្តរបស់លោក ដែលមាចំណងជើងថា "Dear Basketball" ក៏បានឈ្នះពាន Academy Award ផងដែរ ក្នុងនាមជាខ្សែភាពយន្តគំនូរជីវចលល្អបំផុត។

  លោក Kobe Bryant លើកពាន 
  លោក Kobe Bryant លើកពាន 

គួរបញ្ជាក់ផងដែរថា លោក Kobe Bryant បានទទួលមរណភាពកាលពីម្សិលមិញនេះ ក្នុងវ័យ៤១ឆ្នាំ ដោយសារជួបឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ ជាមួយគ្នានេះដែរ កូនស្រីទី២ របស់លោក ក៏បានស្លាប់ក្នុងគ្រោះថ្នាក់នោះផងដែរ៕

ប្រភពchannelstv

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T