ជីវិតមើលមិនឃើញ! ឃើញស្វីតគ្រប់ពេល ពេលនេះ Love Riya សម្រក់ទឹកភ្នែក ព្រោះរឿងប្តី (មានវីដេអូ)

//s5.kh1.co/a3/a33a5cc1c333c8f520ffa89668836a7889a62f3f.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិននឹកស្មានថាក្រោយរៀបការត្រឹមរយៈពេលដ៏ខ្លី Love Rita បែរជាជួយរឿង លែងលះស្វាមី បន្សល់ទុកកូនម្នាក់ ខំរកលុយ ទាំងសរសៃខ្ចីយ៉ាងដូច្នោះ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ តារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញដ៏ល្បី Love Riya ទើបតែចូលរោងជ័យរៀបការជាមួយនឹងស្វាមីអស់ពេលប៉ុន្មានខែមកនេះ បន្សល់បាននូវកូនជាទីស្រលាញ់មួយរូប ដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែរៀបការផ្អែមល្ហែមនឹងគ្នាមិនបានប៉ុន្មានផង ពេលនេះស្រាប់តែលេចធ្លាយថាតារាស្រីរូបនេះ និងស្វាមីបានចែកផ្លូវគ្នា ស្របពេលដែលនាងមិនបានបង្ហើបថាជាបញ្ហាអ្វីនោះឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការLive  វីដេអូ និយាយពីរឿងនេះជាមួយនឹងការរៀបរាប់ពីអារម្មណ៍ពិតយ៉ាងក្តុកក្តួល ធ្វើឲ្យអ្នកទស្សនាសឹងតែស្រក់ទឹកភ្នែកតាម។

ដោយក្នុងនោះនាងមិនបានប្រាប់ពីមូលហេតុបញ្ជាក់ប្រាប់ថានាង និងស្វាមីបែកបាក់គ្នាព្រោះរឿងអ្វីនោះទេ ក៏ប៉ុន្តែនាងបានជេរស្តីឲ្យខ្លួនឯង ជាមនុស្សល្ងង់ ដែលជឿលើគេ ស្រលាញ់គេខ្លាំងពេក តែចុងក្រោយបានត្រឹមតែឈើចាប់ និងអាណិតដល់កូនតូចដែលគ្នាមិនដឹងអ្វីសោះ បែរជាមកជួបរឿងបែបនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាក្តុកក្តួកអាណិតដល់នាង ដែលមិននឹកស្មានថាក្រោយរៀបការត្រឹមរយៈពេលដ៏ខ្លី នាងបែរជាបែបនេះ ខណៈសម្រាលកូនទើបបាន២ខែ មកស្រក់ទឹកភ្នែកខំរកលុយ ទាំងសរសៃខ្ចីយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 Love Riya 
 Love Riya 
 Love Riya 
 Love Riya 
 Love Riya និងអតីតស្វាមី
 Love Riya និងអតីតស្វាមី
 Love Riya និងអតីតស្វាមី
 Love Riya និងអតីតស្វាមី
 Love Riya និងអតីតស្វាមី
 Love Riya និងអតីតស្វាមី
 Love Riya និងកូន
 Love Riya និងកូន
 Love Riya និងកូន
 Love Riya និងកូន
 Love Riya Live សម្រប់ទឹកភ្នែក
 Love Riya Live សម្រប់ទឹកភ្នែក
 Love Riya Live សម្រប់ទឹកភ្នែក
 Love Riya Live សម្រប់ទឹកភ្នែក
 Love Riya Live សម្រប់ទឹកភ្នែក
 Love Riya Live សម្រប់ទឹកភ្នែក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T