អាណិតណាស់! ម្ចាស់តជើងសិប្បនិម្មិតឲ្យ ក្រោយឆ្មាជួបគ្រោះថ្នាក់ចរាចណ៍... (មានវីដេអូ)

//s5.kh1.co/79/791fb239dcee5ebfaebc0cd930658db030b1b6fb.jpg
សង្គម

 ២៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឆ្មាមួយក្បាល អាចដើរបានធម្មតាដូចជាឆ្មាដ៏ទៃ ក្រោយម្ចាស់តជើងសិប្បនិម្មិតឲ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍

អុីតាលី៖ ឆ្មាគួរឲ្យស្រលាញ់មួយក្បាលកំពុងទទួលបានការចាប់អារម្មណ៍លើបណ្ដាញសង្គម ដោយសារម្ចាស់របស់វាបំពាក់ជើងសិប្បនិម្មិតឲ្យក្រោយពីជួបគ្រោះថ្នាក់ចរារណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Vito អាយុ ឆ្នាំជាឆ្មារបស់លោក Silvia Gottardi និងអ្នកស្រី Linda Ronzoni ដែលរស់នៅទីក្រុង Milan។ មុនកើតហេតុម្ចាស់របស់វាបានទុកឲ្យនៅផ្ទះម្នាក់ឯង ខណៈពេលពួកគេធ្វើដំណើរចេញទៅក្រេបទឹកឃ្មុំនៅខាងក្រៅ។

នៅថ្ងៃកើតហេតុ Vito បានចេញទៅខាងក្រៅផ្ទះដើរតាមផ្លូវ ក៏ស្រាប់តែមានរថយន្ដមួយគ្រឿងបើកបុកចំវាតែម្ដង ហើយពេលនោះមិនមាននរណាម្នាក់បានជួយសង្គ្រោះវាឡើយ លុះរំលងមួយថ្ងៃ ទើបមានគេរកវាឃើញនៅក្បែកន្លែងកើតហេតុ។ នៅក្នុងការសង្គ្រោះបឋមគេដកក្រញុាំជើងរបស់វាម្ខាងចេញសិន តែមិនអាចជាសះស្បើយត្រឹមនេះទេ ទើបក្រោយមកគេក៏សម្រេចចិត្តកាត់ជើងខាងក្រោយទាំងពីរចេញតែម្តង ដោយសាររបួសឆ្លងមេរោគធ្ងន់ធ្ងរពេក។

ចាប់តាំងពីពេលនោះមក Vito ត្រូវបានគេបំពាក់ជើងសិប្បនិម្មិតឲ្យ ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ដើម្បីឲ្យសុាំនឹងជើងសិប្បនិម្មិតនោះ។  ទោះយ៉ាងណាបច្ចុប្បន្ន  Vito បានជាសះស្បើយហើយ ព្រមទាំងអាចដើរ និងរត់បានដូចឆ្មាទូទៅផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
ឆ្មា Vito
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T