គាំទ្រយូរហើយ ទើបតែដឹង ប្រវត្តិពិតកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជូរចត់តាំងតែពីកើត! (មានវីដេអូ)

//s5.kh1.co/82/82a3067b6fe19bc0522a874bdd2d136eb4a041c1.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឈរឈ្មោះជាកំពូលតារាចម្រៀងជាច្រើនឆ្នាំមកហើយ ពេលនេះទើបដឹងប្រវត្តិពិតរបស់ព្រាប សុវត្ថិ ពិតជាជូរចត់លំបាកខ្លាំងតាំងតែពីក្មេង

ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំមកហើយ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ បានសាងកេរ្តិ៍ឈ្មោះរហូតបានក្លាយជាតារាល្បីមានហ្វេនច្រើនចាំគាំទ្រគ្រប់គ្នា​ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏នៅតែមិនទាន់មានអ្នកពីជីវប្រវត្តិដ៏លម្អិតរបស់លោកនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏មានការលេចឡើងនូវវីដេអូមួយ ដែលជាវីដេអូដែលផ្តល់ការបទសម្ភាសន៍របស់តារាប្រុសរូបនេះរវាងប៉ុស្តិ៍វិទ្យុបារាំងអន្តរជាតិ។

ដោយក្នុងនោះលោកព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ ខណៈពេលដែលសង្រ្គាមនៅប្រទេសខ្មែរបានមកដល់ ស្របពេលដែលម្តាយរបស់លោកមានផ្ទៃពោះលោកគ្រប់ខែ ហើយលោកក៏បានចាប់កំណើតនៅក្រោមដើមស្នាយ ដែលបច្ចុប្បន្នឈ្មោះពិតរបស់លោកគឺស្នាយ​។ បន្ទាប់ពីសម្រាលរួចបាន១ថ្ងៃ ម្តាយរបស់តារាប្រុសរូបនេះបានធ្វើដំណើរទៅបន្តទៀត ឆ្លងកាត់ទន្លេផង ទាំងដែលគ្មានទឹកដោះឲ្យកូនបៅ មានតែសុំគេនៅតាមផ្លូវ អ្នកដែលមានទឹកដោះដើម្បីសុំឲ្យកូនបានបៅ។ រីឯឪពុកលោកវិញ ក៏ត្រូវពលពតហៅទៅកសាងខ្លួន ដោយគ្មានថ្ងៃត្រលប់វិញ ស្របពេលដែលរស់នៅតែ២នាក់ម្តាយកូន។

បន្ទាប់មកក្រោយពីបានអាយុ២ឆ្នាំ ឆ្លងកាត់ពេលវេលាលំបាក ជំនាន់ពលពតលោក និងម្តាយកទៅរស់នៅស្រុកកោះធំ ខេត្តកណ្តាលអស់ពេលជាច្រើនឆ្នាំ។ ដោយសារតែភាពទីទាល់ក្រ ម្តាយនិងកូន ក៏បានសម្រេចចិត្ត ឡើងមកភ្នំពេញដើរគ្មានផ្ទះសម្បែងរស់នៅ ដើរដល់ទីណាលោកនិងម្តាយ ឈប់សម្រាកគេងទីនោះ ប្រៀបដូចជាអ្នកសុំទានយ៉ាងដូច្នោះ។

ទោះបីជាមានការលំបាកបែបនេះក្តី ម្តាយរបស់លោកនៅតែខិតខំរកស៊ីផង ធ្វើការផងដើម្បីឲ្យកូនរៀនចប់ បានបាក់ឌុបក្នុងសម័យនោះ ហើយលោកក៏បានបន្តទៅរៀនមហាវិទ្យាល័យផ្នែក សេដ្ឋកិច្ចនិងច្បាប់ សាលាRule។ ក្រោយមកទៀតលោកក៏បានចាប់ផ្តើមចេញច្រៀងដំបូង១៩៩០ បានជាច្រើនបទ រហូតមានការគាំទ្រខ្លាំង លោកក៏បានចូលច្រៀងនៅផលិតកម្មហង្សមាស នៅឆ្នាំ១៩៩៧ រហូតដល់មានកេរ្តិ៍ឈ្មោះល្បីរន្ទី មកដល់បច្ចុប្បន្ននេះ៕
វីដេអូពី៖PSV Sovath Family

ដូច្នោះប្រិយមិត្តចង់ជ្រាបលម្អិតពីតារាប្រុសរូបនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
លោកព្រាប សុវត្ថិ និងម្តាយ
ព្រាប សុវត្ថិ កាលនៅក្មេង
ព្រាប សុវត្ថិ កាលនៅក្មេង
ព្រាប សុវត្ថិ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T