នាយ ចឺម នឹងត្រូវ តុលាការខេត្តប៉ៃលិន កោះហៅ ៣ថ្ងៃទៀត

//s5.kh1.co/5e/5ea6cc951a0bc3ced7218727c3d407b5549500c0.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងប្រុសវ័យក្មេង នាយ ចឺម នឹងត្រូវបានតុលាការខេត្តប៉ៃលិនកោះហៅទៅសាកសួរអំពីដំណើររឿង ពីបទហិង្សាកាលលើកមុន នៅថ្ងៃទី ៣០ខែមករា ឆ្នាំ ២០២០នេះ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំរឿងរ៉ាវរបស់ នាយ ចឺម ដែលត្រូវគេវាយ ហើយមកទល់នឹងពេលនេះ រឿងរ៉ាវ នាយ ចឺម ដែលជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព ដែលបានជួបទុក្ខធំ ត្រូវគេវាយបែកក្បាល យ៉ាងដំណំ ដោយសារតែញ៉ែប៉ះសង្សារគេ និងត្រូវគេតាមទាន់ រហូតដល់ផ្ទុះមានអំពើហិង្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជនត្រូវចោទ ង៉ែត លីទី ដែលត្រូវសម្រេចឲ្យឃុំខ្លួននេះ ត្រូវដាក់ក្រោមការពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

ក្នុងងនោះដែរ នាយ ចឹម នឹងត្រូវបានតុលាការខេត្តប៉ៃលិន កោះហៅទៅសាកសួរ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះ អំពីដំណើររឿងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា ដែលជនបង្កដែលបានប្រើអំពើហិង្សាកាលពីថ្ងៃទី ១៨ ខែធ្នូ ២០១៩ កន្លងទៅនេះ។

ប្រភព៖ Heng Long

សូមទស្សនារូបភាពខាងក្រោម៖

នាយ ចឹម
នាយ ចឹម
នាយ ចឹម
នាយ ចឹម
នាយ ចឹម និង លោក ហេង ឡុង
នាយ ចឹម និង លោក ហេង ឡុង
នាយ ចឹម និង លោក ហេង ឡុង
នាយ ចឹម និង លោក ហេង ឡុង
ដីកាកោះហៅ នាយ ចឺម
ដីកាកោះហៅ នាយ ចឺម
នាយចឺម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T