គួរឲ្យគោរពមែន! Neymar បង្ហាញកាយវិការដូច្នេះលើទីលានភ្លាម ក្រោយដឹងថា Kobe Bryant ទទួលមរណភាព (មានវីដេអូ)

//s5.kh1.co/9a/9a6065a6e9b6bf098157acd2b716cd1e68621262.jpg
កីទ្បា

 ២៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Neymar បង្ហាញការអបអរ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធ Kebo Bryant

បារាំង៖ កំពូលខ្សែប្រយុទ្ធ Neymar បានបង្ហាញការគោរពដល់វិញ្ញាណក្ខន្ធរបស់អតីតកីឡាករបាល់បោះល្បីឈ្មោះ Kobe Bryant ដែលបានទទួលមរណភាពក្នុងឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋធានី Carlifornia នៅកំឡុងការប្រកួតយប់មិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឺងដ៏ក្ដុកក្ដួលនេះបានចុះផ្សាយព្រោងព្រាតមុនការប្រកួតដែល PSG យកឈ្នះ Lille ដោយលទ្ធផល ២ទល់នឹង០ កាលពីយប់មិញបន្តិច ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar ទើបទទួលបានទទួលដំណឹងនេះក្នុងកំឡុងពេលសម្រាកវគ្គទី១ នៅក្នុងការប្រកួត។ 

កីឡាករ Neymar ក្នុងការប្រកួតជាមួយក្រុម Lille
កីឡាករ Neymar ក្នុងការប្រកួតជាមួយក្រុម Lille

ក្រោយចូលដល់វគ្គទី២ Neymar បានសម្រេចគ្រាប់ទី២របស់ខ្លួនឲ្យ PSG នៅនាទីទី៥២ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ ភ្លាមក្រោយពីការទាត់ចូលនោះ Neymar បានរត់មកកាន់មុខកាម៉ារ៉ានិងបានលើកម្រាមដៃបង្ហាញជាលេខ២៤ ដែលជាលេខអាវរបស់ Kobe Bryant ពាក់នៅក្លិប Los Angeles Lakers។ 

Neymar លើកដៃជាលេខ ២៤
Neymar លើកដៃជាលេខ ២៤

បន្ថែមលើសពីនេះ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះក៏បានចង្អុលដៃទៅលើ (ឋានសួគ៍) ផងដែរ មុនពេលដែលគេដើរត្រឡប់ចូលក្នុងទីលានវិញជាមួយមិត្តរួមក្រុម។

ក្រោយបញ្ចប់ការប្រកួត កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅលើលោករូបនេះបានប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា៖ 

ខ្ញុំបានឃើញសារនៅកំឡុងពេលសម្រាកវគ្គទីមួយ។ វាគឺជាដំណឹងដ៏សោកសៅសម្រាប់ពិភពកីឡា មិនមែនតែអ្នកគាំទ្រកីឡាបាល់បោះនោះទេ។ ខ្ញុំធ្លាប់បានស្គាល់គាត់ (Kebo Bryant) ហើយការអបអរមួយនោះគឺសម្រាប់គាត់ ខ្ញុំសង្ឃឹមថាគាត់នឹងបានទៅកាន់សុខគតិភព។

Neymar

គួរឲ្យដឹងដែរថា អតីតកីឡាករបាល់បោះដែលឈ្នះមេដាយមាស ៣លើកក្នុងព្រឹត្តិការណ៍កីឡាករអូឡាំពិកឲ្យសហរដ្ឋអាមេរិក Kobe Bryant និងមនុស្ស៨នាក់ផ្សេងទៀត ក្នុងនោះមានកូនស្រីរបស់លោកម្នាក់ឈ្មោះ Gianna បានស្លាប់នៅក្នុងឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅទីក្រុង Calabasas រដ្ឋ California កាលពីថ្ងៃអាទិត្យម្សិលមិញ៕

សកម្មភាពនៅកន្លែងកើតហេតុ
សកម្មភាពនៅកន្លែងកើតហេតុ

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T