ឥឡូវនេះ ឥណ្ឌាក្លាយជាប្រទេសទី២ នៅលើពិភពលោក ដែលមានចំណែកទីផ្សារទូរសព្ទឆ្លាតច្រើនជាងគេ

//s5.kh1.co/ef/efb37521865ba6458cf28304454b9da806f0152c.jpg
បច្ចេកវិទ្យា

 ២៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដោយសារតម្រូវការទូរសព្ទឆ្លាតនៅក្នុងប្រទេសមានការកើនឡើង ហើយម៉ាកយីហោចិនមានតម្លៃសមរម្យទៀតនោះ ឥណ្ឌាបាននាំចូលទូរសព្ទឆ្លាតជាច្រើន។

ឥណ្ឌា៖ កាលពីប៉ុន្មានឆ្នាំមុន ចិនបានវ៉ាអាមេរិក ហើយបានក្លាយជាប្រទេសទី១ ដែលមានទីផ្សារទូរសព្ទឆ្លាតធំជាងគេ នៅលើពិភពលោក។ ប៉ុន្តែឥឡូវនេះ អាមេរិកមិនអាចរក្សាតំណែងទី២របស់ខ្លួនបានទៀតទេ។ ក្រុមហ៊ុន Counterpoint Research បានប៉ាន់ប្រមាណថា ឥណ្ឌាបានវ៉ាដាច់អាមេរិក ហើយបានក្ដោបក្ដាប់ចំណែកទីផ្សារទូរសព្ទឆ្លាតធំជាងគេទី២ ជាមួយការនាំចូលទូរសព្ទជាង១៥៨លានគ្រឿង កាលពីឆ្នាំ២០១៩។ ការនាំចូលចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែក្រុមហ៊ុនចិនបានផ្ដល់ឲ្យតម្លៃដ៏ពិសេស នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។ ចំនួន៧២ភាគរយនៃទូរសព្ទដែលត្រូវបានគេដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា គឺបានមកពីម៉ាកយីហោដូចជា Xiaomi, Vivo, Realme និង Oppo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយសារតែម៉ាកយីហោរបស់ចិន មានតម្លៃធូរថ្លៃ ទើបទូរសព្ទឆ្លាតជាច្រើនអាចនាំចូលប្រទេសឥណ្ឌា
ដោយសារតែម៉ាកយីហោរបស់ចិន មានតម្លៃធូរថ្លៃ ទើបទូរសព្ទឆ្លាតជាច្រើនអាចនាំចូលប្រទេសឥណ្ឌា

វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលប្រទេសឥណ្ឌានឹងយកឈ្នះអាមេរិក ក៏ព្រោះតែចំនួនប្រជាជនរបស់ខ្លួន និងទីផ្សារដែលកំពុងរីកចម្រើន ហើយមនុស្សកាន់តែច្រើនអាចមានលទ្ធភាពទិញទូរសព្ទឆ្លាតបាន។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលទាំងនេះបានធ្វើឲ្យអ្នកផលិតទូរសព្ទឆ្លាត អាចលក់ផលិតផលរបស់ខ្លួនក្នុងចំនួនមួយដែលយើងមានធ្លាប់ឃើញ។ សូមកុំភ្ញាក់ផ្អើល បើសិនម៉ាកទូរសព្ទដែលអ្នកចូលចិត្ត បែរជាផ្លាស់ប្ដូរកែប្រែ នេះក៏ដោយសារតែតម្រូវការទីផ្សារតាមប្រទេសមួយចំនួន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T