កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើងយ៉ាងហោចណាស់៨០នាក់ ខណៈនៅអាមេរិកមាន៥ករណីគួរឲ្យបារម្ភ

//s5.kh1.co/90/908788bd77027b32a968047036e2b7e27e1863fb.jpg
សង្គម

 ២៧-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ករណីជំងឺកូរ៉ូណាវីរុសបានក្លាយជារឿងដែលគួរឲ្យព្រួយបារម្ភខ្លាំងមួយ ខណៈករណីដែលកើតឡើងនៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើងៗ ស្របពេលការស្លាប់របស់ប្រជាជនចិនកាន់តែកើនឡើងយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តាមការបញ្ជាក់នៅសហរដ្ឋអាមេរិកត្រូវបានគេរកឃើញថាមានការឆ្លងតាមរយៈប្រជាជនដែលធ្វើដំណើរពីវូហាន ប្រទេសចិន ខណៈនៅក្នុងប្រទេសនេះមានចំនួនករណីកើនឡើងដល់ជាង២៧០០ករណី។

តាមសារព័ត៌មាន The New York Times ចំនួនអ្នកស្លាប់កើនឡើងដល់យ៉ាងតិច៨០នាក់ហើយ ក្រុងវូហានអាចមាន១០០០ករណីទៀត។

https://s5.kh1.co/__image/w=650,h=394,q=100/77/77cc08deb2941cb012519754795feb6d76257fde.jpg

ក្រុងវូហានជាក្រុងដែលស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ។ លោកអភិបាលក្រុងខាងលើ បាននិយាយកាលពីថ្ងៃអាទិត្យថាអាចមានករណីជំងឺអាថ៍កំបាំងដែលត្រូវបានបញ្ជាក់បន្ថែមទៀតប្រហែលជា ១០០០ ករណីដែលជាសញ្ញាមួយបង្ហាញថាកិច្ចខិតខំប្រឹងប្រែងដ៏មហិមារបស់ប្រទេសចិនក្នុងការបញ្ឈប់ជំងឺនេះអាចទើបតែចាប់ផ្តើមប៉ុណ្ណោះ។ 

នៅក្នុងសន្និសីទសារព័ត៌មានអភិបាលក្រុងលោកចូវ ស៊ៀនបាននិយាយថា តាមការប៉ាន់ស្មានប្រហែលជិត ៣០០០ ករណី ដែលសង្ស័យថាមានជំងឺឆ្លងវីរុសនេះ។ យោងតាមកាសែត The People's Daily បានឲ្យដឹងថាករណីនៃជំងឺកូរ៉ូណាវីរុសបានកើតលើក្មេងស្រីអាយុ៩ខែម្នាក់នៅក្នុងទីក្រុងប៉េកាំង ជាករណីឆ្លងលើបុគ្គលវ័យក្មេងជាងគេ។

លោកចូវបាននិយាយផងដែរថាប្រជាជន ៥ លាននាក់បានចាកចេញពីទីក្រុងវូហាន។​ យ៉ាងណាមុនពេលធ្វើដំណើរចេញពីទីក្រុង មានការរឹតត្បិតខ្លាំងដែលធ្វើឱ្យមនុស្ស ៩ លាននាក់នៅតែរស់នៅទីនោះបន្ត។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ការរាប់ជាផ្លូវការនៃករណីដែលបានបញ្ជាក់នៅទូទាំងប្រទេសចិនមានចំនួន ២៧៤៤ ករណី។ អាជ្ញាធរក្នុងខេត្តហ៊ូប៉ីបានបញ្ជាក់ចំនួនអ្នកស្លាប់សរុបថាកើនដល់ ៨០ នាក់។

នៅថ្ងៃអាទិត្យនេះប្រទេសចិនបានប្រកាសពីការស្លាប់ ១៥ នាក់បន្ថែមទៀតពីវីរុសឆ្លងថ្មីរួមទាំងម្នាក់នៅសៀងហៃផងដែរ។ ការស្លាប់ចំនួន ១៣នាក់ ត្រូវបានប្រកាសនៅក្នុងខេត្តហ៊ូប៉ីដែលការផ្ទុះឡើងនៃជំងឺនេះ​ និងម្នាក់នៅក្នុងខេត្តហឺណាន។ នៅទូទាំងប្រទេសមានករណីថ្មីចំនួន ៦៨៨ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញកាលពីថ្ងៃសៅរ៍។

https://s5.kh1.co/__image/w=650,h=397,q=100/3f/3f3219b1527bce15e1aa36e6aa0b13c6172fd708.jpg

ដោយឡែកយោងតាមរបាយការណ៍របស់ C.D.C បានឱ្យដឹងថាមានករណីឆ្លងវីរុសនេះចំនួន ៣ ករណីទៀតត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យនាសហរដ្ឋអាមេរិក ពោលគឺ២ ករណីនៅរដ្ឋកាលីហ្វ័រញ៉ា និង ១ ករណីនៅរដ្ឋអារីហ្សូណា។

មន្ត្រីសុខាភិបាលបាននិយាយថាថ្មីៗនេះពួកគេទាំង ៣ នាក់បានស្ថិតនៅក្នុងទីក្រុង Wuhan ។ អ្នកជំងឺទាំងបីនាក់ត្រូវគេកំណត់ឲ្យនៅដោយឡែកពីអ្នកដទៃ។

អ្នកជំងឺនៅ Los Angeles បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Los Angeles ពីទីក្រុង Wuhan តាមផ្លូវទៅវិស្សមកាលនៅកន្លែងផ្សេង។ នេះបើតាមសម្តីរបស់លោក Barbara Ferrer ប្រធានមន្ទីរសុខាភិបាលសាធារណៈក្នុងស្រុក។ អ្នកដំណើរបានវិលត្រឡប់មក LAX វិញនៅថ្ងៃទី ២២ ខែមករាដោយពាក់ម៉ាស់។

អ្នកជំងឺរដ្ឋកាលីហ្វ័រញ៉ាផ្សេងទៀតដែលរស់នៅជិតខាងតំបន់ Orange County ត្រូវបានរកឃើញដោយទីភ្នាក់ងារសុខាភិបាលក្នុងស្រុកថាជាអ្នកធ្វើដំណើរមកពី Wuhan ។

ករណីផ្សេងទៀតត្រូវបានគេរកឃើញនៅរដ្ឋវ៉ាស៊ីនតោន និងឈីកាហ្គោ។ យ៉ាងណាស្ថាប័នពាក់ព័ន្ធបានបញ្ជូនពួកគេទៅរដ្ឋនីមួយៗដើម្បីជួយតាមដានពីស្ថានភាពរបស់អ្នកជំងឺដែលឆ្លងខាងលើ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T