អ្នកជំនាញ៖ អ្នកគួរប្រើម៉ាស់ពេទ្យ ជាជាងម៉ាស់ការពារថ្លៃៗដូចជា N95 ដើម្បីការពារវីរុសកូរ៉ូណា

//s5.kh1.co/ef/ef6c8e50d17dbcff171c66d7bc5a52788361850c.jpg
សង្គម

 ២៧-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សិង្ហបុរី៖ អ្នកជំនាញផ្នែកជំងឺឆ្លង និងក្រសួងសុខាភិបាលបាននិយាយថា អ្នកទាំងអស់គ្នាមិនគួរពឹងផ្អែកលើម៉ាស់ N95 ដើម្បីការពារវីរុសកូរ៉ូណាទេ។ គាត់បានបន្តទៀតថា ម៉ាស់ពេទ្យធម្មតាជួយបានល្អជាងក្នុងករណីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានផ្នែកនៃក្រសួងសុខាភិបាលឈ្មោះ Koh Peng Keng បាននិយាយថា សម្រាប់ប្រជាជនទូទៅ បើសិនជាគាត់ធ្លាក់ខ្លួនឈឺ គាត់គួរតែពាក់ម៉ាស់ពេទ្យ ជាជាងម៉ាស់ការពារ N95។ គាត់ក៏ទទូចឱ្យអ្នកដែលបានឈឺឱ្យមានការទទួលខុសត្រូវ គឺត្រូវពាក់ម៉ាស់ឱ្យបានជាប់លាប់ និងប្រញាប់ទៅពេទ្យដើម្បីពិនិត្យ។

https://s5.kh1.co/__image/w=650,h=434,q=100/24/2422c22c5bffcd7308e268f568cc52547e81cdea.jpg

ម៉ាស់ពេទ្យអាចជួយកាត់បន្ថយការរាលដាលនៃវីរុស និងវាងាយស្រួលសម្រាប់ប្រជាជនទូទៅសម្រាប់ប្រើប្រាស់។ វាជួយក្នុងការទប់ស្កាត់ទឹកមាត់ សារធាតុរាវពីមាត់ និងច្រមុះរបស់អ្នកពាក់កុំឱ្យខ្ទាតទៅក្រៅ ហើយការពារពីអ្នកដទៃផងដែរ។

ចំពោះម៉ាស់ N95 វិញ វាតឹង និងជិតជាងម៉ាស់ធម្មតា តែគេប្រើវាសម្រាប់ពេលអាសន្នដូចជា​ ពេលភ្លើងឆេះព្រៃ ឬផ្សែងបំពុលប៉ុណ្ណោះ។

របៀបពាក់ម៉ាស់អោយបានត្រឹមត្រូវ
របៀបពាក់ម៉ាស់អោយបានត្រឹមត្រូវ

លោកប្រធានមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លង លោក Leo Yee Sin បាននិយាយថាម៉ាស់ N95 មិនត្រូវបានគេណែនាំឱ្យប្រើជាទូទៅទេ តែវាត្រូវ​បានប្រើដោយបុគ្គលិកពេទ្យ។ ម៉ាស់ N95 ត្រូវគេធ្វើឡើងឱ្យពិបាកដកដង្ហើម បើសិនជាពាក់ដោយត្រឹមត្រូវ។ គាត់បានបន្តទៀតថា ប្រសិនជាអ្នកពាក់ម៉ាស់ N95 ហើយស្រួលពាក់ និងស្រួលដកដង្ហើម អ្នកកំពុងពាក់វាខុសហើយ ហើយវាមិនជួយអី្វបាននោះទេ ដោយមិនអាចជួយការពារវីរុសបាន។

ប្រភពThe Straits Time

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T