ឥទ្ធិពលកែសម្ផស្ស ប្រែមុខមាត់ នារីមួយរូប ផ្លាស់ប្ដូរសឹងតែ១០០ភាគរយ មើលមិនចង់ស្គាល់

//s5.kh1.co/ab/abada7080becbae58fe03347b125bec62f774697.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នារីជនជាតិថៃរូបនេះ ចង់ស្អាតណាស់ ហ៊ានវះកាត់ផ្លាស់ប្ដូរទម្រង់មុខ សឹងតែគ្រប់កន្លែង លើផ្ទៃមុខ មើលមិនចង់ស្គាល់ ដូចមនុស្ស២ផ្សេងគ្នា។

ថៃ៖ ពិតណាស់ថា សព្វថ្ងៃនេះ ការកែសម្ផស្ស បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ និងត្រូវបានមិត្តៗនារី ដែលប្រាថ្នាចង់បានភាពស្រស់ស្អាត គិតថាជារឿងធម្មតា មួយទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មិនថា សុភាពនារីក្នុង និងក្រៅប្រទេសទេ បានជ្រើសរើសយកវិធីកែសម្រស់ មានដូចជាវះកាត់កែខ្ទង់ច្រមុះ ចាក់ចង្ការ និងចាក់មុខឲ្យV ឃើញតូចជាដើម។

យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះដែរ នារីជនជាតិថៃមួយរូប បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង កែប្រែមុខមាត់ វះកាត់ស្ទើរតែគ្រប់កន្លែង លើផ្ទៃមុខ និងមានទម្រង់មុខខុសប្លែក ពីមិនទាន់កែដាច់តែម្ដង មើលទៅដូចជាមនុស្ស២នាក់ផ្សេងគ្នាតែម្ដង។

ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម មានប្រិយមិត្តជាច្រើន ស្រៀវជំនួសរូបនាង និងសរសើរពីភាពក្លាហាន ដែលហ៊ានវះកាត់ទ្រាំនឹងភាពឈឺចាប់ ផ្លាស់ប្ដូរនឹងសម្រស់ថ្មីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

មុខមាត់ មុនពេលកែ
មុខមាត់ មុនពេលកែ
មុខមាត់ ក្រោយពេលកែ
មុខមាត់ ក្រោយពេលកែ
មុននិងក្រោយ កែសម្រស់
មុននិងក្រោយ កែសម្រស់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T