ស្រ្តីម្នាក់អរគុណឆ្កែរបស់នាង ដែលបានបំផ្លាញលិខិតឆ្លងដែន រាំងស្ទះដល់ការធ្វើដំណើរទៅទីក្រុង វូហាន មុនវីរុសថ្មីផ្ទុះឡើង

//s5.kh1.co/a2/a2febef3e647293a01369f3a617d341a3553c6f6.jpg
សង្គម

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីបានសម្ដែងការអរគុណដល់ឆ្កែរបស់នាង ដែលបានជួយការពារនាងពីឆ្លងវីរុសថ្មីនៅក្រុង វូហាន ក្រោយខកខាងការធ្វើដំណើទៅលេងនៅទីនោះ

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ដែលមានគម្រោងទៅលេងនៅទីក្រុង វូហាន  បានសម្ដែងការអរគុណទៅដល់សត្វឆ្កែមួយក្បាល ដែលបានខាំអង្កៀមលិខិតឆ្លងដែនរបស់នាង រហូតដល់ខូចប្រើការលែងបាន ដែលជាហេតុត្រូវបង្ខំឲ្យនាងលុបចោលការធ្វើដំណើរទៅទីក្រុង វូហាន ប៉ុន្មានថ្ងៃមុនពេលវីរុសថ្មីផ្ទុះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីម្នាក់ រស់នៅទីក្រុងតៃវ៉ាន់ បានបង្ហោះសារ រួមជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីការមិនពេញចិត្ត ដោយបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖

នៅពេល ដែលខ្ញុំបានត្រឡប់ទៅដល់បន្ទប់ ក៏ស្រាប់តែឃើញលិខិតឆ្លងរបស់ខ្ញុំត្រូវបានឆ្កែអង្កៀម។

នេះមានន័យថានាងមិនអាចកក់ជើងហោះហើរទៅកាន់ទីក្រុងវូហានបានទេ ដែលត្រូបង្ខំឲ្យនាងលុបចោលគម្រោងធ្វើដំណើរបស់នាង។ ហើយចាប់តាំងពីពេលនោះមក វូហាន ត្រូវបិទការធ្វើដំណើរចេញចូលទាំងស្រុង បន្ទាប់ពីមានការរីករាលដាលនៃវីរុសឆ្លងថ្មីយ៉ាងសាហាវ ដែលបានកើតឡើងនៅក្នុងទីក្រុង។

រូបភាពដែលម្ចាស់បង្ហោះ
រូបភាពដែលម្ចាស់បង្ហោះ

យ៉ាងណាមិញ ក្រោយពីវីរុសថ្មីនេះបានរីករាលដាលខ្លាំងឡើងៗ ស្ត្រីខាងលើ ក៏បានរំសាយកំហឹងរបស់នាង ហើយបែរជាសម្ដែងការអរគុណទៅដល់សត្វឆ្កែនោះទៅវិញ ហើយនាងថែមទាំងបង្ហោះសារថ្មីមួយទៀតថា៖

សត្វឆ្កែគឺជាអ្នកការពារខ្ញុំពីវីរុសឆ្លង។

នាងបានបន្ថែមទៀតថា៖  

អរគុណឯងម្ដងទៀត ដែលអ្នកបានការពារខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានសត្វចិញ្ចឹមដូចជាឯង។ ខ្ញុំស្រឡាញ់ឯងខ្លាំងណាស់ កូនស្រី។

គួរឲ្យដឹងដែរថា បើយោងតាមសារព័ត៌មានមួយ គិតត្រឹមថ្ងៃអាទិត្យនេះ ជំងឺនេះបានឆ្លងដល់មនុស្សជុំវិញពិភពលោកប្រមាណជាង ២,០០០ នាក់ហើយ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨០នាក់នៅក្នុងប្រទេសចិន (ប្រភពពី Reuters) គិតត្រឹមព្រឹកថ្ងៃទី២៧ មករា ២០២០ (ម៉ោងកម្ពុជា)។ ហើយជុំវិញករណីមួយនេះ​មន្រ្តីសុខាភិបាលចិន នឹងរួមទាំងប្រទេសដ៏ទៃទៀត កំពុងខ្នាស់ខ្នែង ទប់ស្កាត់វីរុសប្រភេទថ្មីនេះផងដែរ៕

រូបភាពដែលម្ចាស់បង្ហោះ
រូបភាពដែលម្ចាស់បង្ហោះ
រូបភាពដែលម្ចាស់បង្ហោះ
រូបភាពដែលម្ចាស់បង្ហោះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T