ខ្សែការពារថ្លៃជាងគេលើលោក Maguire ស៊ុតពីចម្ងាយល្អណាស់! Man UTD ឈ្នះ ៦-0 ខណៈ Liverpool បានត្រឹមស្មើ (មានវីដេអូ)

//s5.kh1.co/6f/6f23e6f14e0d25e2aa69f853e0f219cf8c1b5af9.jpg
កីទ្បា

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD ឈ្នះ ៦-0 ចំណែកឯ Liverpool បានត្រឹមស្មើ ២-២

អង់គ្លេស៖  ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទីបួនកាលពីយប់មិញ Liverpool ក្រុមមិនដែលស្គាល់ពាក្យចាញ់ក្នុងក្របខណ្ឌ Premier League បានត្រឹមស្មើគ្នា ២-២ ជាមួយ Shrewsbury Town ខណៈបិសាចក្រហម Manchester United បានលត់ក្រុមមកពីលីគលំដាប់ទី៥ Tranmere Rovers ៦ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៦គ្រាប់របស់កូនក្រុមលោក Ole Gunnar Solskjaer រកបានដោយកីឡាករ៦រូបផ្សេងគ្នាក្នុងម្នាក់មួយគ្រាប់ មានដូចជា Harry Maguire, Diogo Dalot, Jesse Lingard, Phil Jones, Anthony Martial និង Mason Greenwoord (បាល់ពិន័យ១១ម៉ែត្រ)។ 

ការប្រកួតរវាង Tranmere និង Man UTD
ការប្រកួតរវាង Tranmere និង Man UTD

ងាកមកមើល Liverpool ឯណេះវិញ បាននាំមុខម្ចាស់ផ្ទះ ២-០ មុនទៅហើយដោយគ្រាប់បាល់របស់ Curtis Jones និងការធ្វើឲ្យចូលទីខ្លួនឯងមួយគ្រាប់របស់ Shrewsbury ប៉ុន្តែត្រូវ Shrewsbury វាយបកតាមស្មើវិញដោយគ្រាប់បាល់របស់កីឡាករ Jason Cummings ទាំង២គ្រាប់។ 

ការប្រកួតរវាង Shrewsbury និង Liverpool
ការប្រកួតរវាង Shrewsbury និង Liverpool

គួរឲ្យដឹងដែរថា ម្ចាស់ពានរង្វាន់ FA Cup កាលពីរដូវកាលមុនគឺក្រុមមេឃខៀវ Manchester City ខណៈកាលពីយប់មិញក្រុមដែលដឹកនាំដោយលោក Pep Guardiola ក៏បានយកឈ្នះ Fulham ៤ទល់នឹង០ ផងដែរ៕ 

ចង់ឃើញថា ការប្រកួតរបស់ Man UTD និង Liverpool យប់មិញយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tranmere 0-6 Man UTD
Shrwesbury 2-2 Liverpool
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T