កូនតូចរាក ឬក្តៅខ្លួន អាចឲ្យញ៉ាំទឹកផ្លែឈើបានអត់?

//s5.kh1.co/e0/e045db79b4a4342efcd1fad44535ec48e1f1b9b8.jpg
នារី

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេង​តូចៗ​អាយុ​ក្រោម​២ឆ្នាំ ដែល​មាន​ជំងឺ​រាក​រូស ឬ​ក្តៅ​ខ្លួន យើង​មិន​អាច​ឲ្យ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​នោះ​ទេ ទោះ​ជា​ទឹក​ផ្លែឈើ​ស្រស់​ក៏​ដោយ។

កូន​ក្មេងកាល​ណា​រាក ឬ​ក្តៅ​ខ្លួន​ មិន​ចង់​ញ៉ាំ​ចំណី​អាហារ​នោះ​ទេ តែ​បើ​បាន​​ទឹក​ផ្លែឈើ​ផ្អែមៗ​វិញ ដឹង​តែ​ដាក់​ចូល​បាន​ហ្មង។ ពេល​កូន​រាករូស ឬ​ក្តៅ​ខ្លួន ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​បាន​អត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ការ​បកស្រាយ​នៅ​ក្នុង​សៀវភៅសំណួរ និងចម្លើយ ដែល​អ្នក​ថែទាំ​កុមារ​តែង​សួរ​ជា​ញឹកញាប់ ចងក្រង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្មេង​តូចៗ​អាយុ​ក្រោម​២ឆ្នាំ ដែល​មាន​ជំងឺ​រាក​រូស ឬ​ក្តៅ​ខ្លួន យើង​មិន​អាច​ឲ្យ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​នោះ​ទេ ទោះ​ជា​ទឹក​ផ្លែឈើ​ស្រស់​ក៏​ដោយ។

ខាង​ក្រោម​នេះ ជា​របប​អាហារ​ពេល​កូន​រាករូស ឬ​ក្តៅ​ខ្លួន ទៅ​តាម​អាយុ៖

១. កូន​អាយុ ០-៦ ខែ

– បំបៅ​ដោះ​ញឹក​ជាង​ធម្មតា
– ឲ្យ​កូន​ញ៉ាំ​ទឹ​កអូរ៉ាលីត
– ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព និង​បន្ថែម​អាហារ​សម្បូរ​ជីវជាតិ ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​រាង​កាយ អាច​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន។

២. កូន​អាយុ ៦-១៣ ខែ

– បំបៅ​ដោះ​ញឹក​ជាង​ធម្មតា
– ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត។

៣. កូន​អាយុ ២៤ ខែ

ម៉ាក់ប៉ាអាច​ឲ្យ​កូន​ផឹក​ទឹក​ផ្លែឈើ​ស្រស់ៗ និង​ទឹក​ដូង ព្រោះ​វា​ផ្តល់​ថាមពល វីតាមីន និង​សារធាតុ​រ៉ែ ថែម​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ ១០០% ប្រអប់។ ចំពោះ​ទឹក​ក្រូច ទឹក​ផ្លែ​ឈើ​មិន​សុទ្ធ ១០០% និង​កាហ្វេ ហាម​ឲ្យ​ញ៉ាំ​ដាច់​ខាត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T