ការពារប្រសើរជាងព្យាបាល! តារា៣រូបនេះ អំពាវនាវឲ្យបងប្អូនខ្មែរនាំគ្នាពាក់ម៉ាសការពារជំងឺ

//s5.kh1.co/96/9621a3af100f2c4791b142e40f353008c771ce3e.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជំងឺ វីរុសកូរ៉ូណានេះ ជាជំងឺដ៏កាចសាហាវ អាចឆ្លងបានយ៉ាងឆាប់រហ័ស តាមរយៈផ្លូវដង្ហើម និង ភ្នែក ដូច្នេះហើយ ពលរដ្ឋកម្ពុជាទាំងអស់សុំពាក់ម៉ាសដើម្បីការពារខ្លួន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា មេរោគដ៏កាចសាហាវដែលកើតមកពីប្រទេសចិន វីរុសផ្លូវដង្ហើម Corona កំពុងតែវាយប្រហារ ធ្វើឲ្យមានការឆ្លងមេរោគ និងអ្នកស្លាប់បានកើតឡើងជាច្រើននៅក្នុងពេលនេះ រហូតមនុស្សមួយចំនួន នៅបណ្តាប្រទេសជិតខាងក៏បានឆ្លងខ្លះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែ ខ្លាចមានការឆ្លងកាន់តែច្រើនឡើង ដូច្នោះក៏មានការប្រកាស និងវិធីការពារខ្លួនមួយចំនួនដល់ប្រទេសជិតខាងទាំងអស់ ជាពិសេសនៅព្រំប្រទល់ ឬព្រលានយន្តហោះនានា ឲ្យពាក់ម៉ាស ឬស្លៀកពាក់ខោអាវវែងៗ ដើម្បីជាការការពារកុំឲ្យមានបញ្ហា។ ដោយកម្ពុជាយើងមិនទាន់មានដំណឹងថាមាន នរណាម្នាក់មានប្រតិកម្ម និងជំងឺដ៏កាចសាហាវមួយនេះទេ ។

ក្នុងនោះដែរ សុំឲ្យប្រជាជនកម្ពុជាទាំងអស់នាំគ្នាពាក់ម៉ាសឲ្យបានគ្រប់គ្នា ដើម្បីការពារ និង សុវត្ថិភាព ទាំងអស់គ្នា ពីជំងឺវីរុសកូរ៉ូណាមួយនេះ ។ មិនតែប៉ុណ្ណោះ មានតារាប្រុស ស្រី យើង ៣ នាក់ ក៏បានពាក់ម៉ាស ដើម្បីការពារពីជំងឺមួយនេះផងដែរ ដែលមានដូចជា​ ពេជ្រ សោភា លោក សាន់នី និង ពេជ្រ សូលីកា ហើយលោក សាន់នី ក៏បាននិយាយជាសារមួយថា៖

ចូលរួមការងារទាំងអស់គ្នា គួរតែប្រយ័ត្នប្រយ៉ែង ពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ព្រោះមេរោគ (Corona) ដ៏កាចសាហាវកំពុងរាតត្បាត ទោះបីមិនទាន់កេីតឡេីងនៅកម្ពុជាយេីងក៏ដោយ ការពារប្រសើជាងព្យាបាល ជាពិសេសបងប្អូនដែលទៅដេីរលេងក្រៅប្រទេសសូមមកវិញប្រកបទៅដោយសុវត្ថិភាព មួយវិញទៀតបងប្អូនដែលលក់ម៉ាស់ មួយចំនួនសុំមេត្តាកុំឆ្លៀតឱកាសឡេីងថ្លៃហួសប្រមាណ សំលាប់ខ្មែរគ្នាឯង

សម្ដី លោក សាន់នី

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សាន់នី
សាន់នី
សាន់នី
សាន់នី
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សូលីកា និង គ្រួសារ
ពេជ្រ សោភាពេជ្រ សូលីកាសាន់នី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T