សោកស្ដាយណាស់! អតីតតារាបាល់បោះដ៏ល្បីលោក Kobe Bryant បានទទួលមរណភាពកាលពីយប់មិញនេះ ក្នុងវ័យ៤១ឆ្នាំដោយសារ.. (មានវីដេអូ)

//s5.kh1.co/ba/ba7e05fe4bfb3884d26fb790c2fe731d6bbdb568.jpg
កីទ្បា

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អតីត​កីឡាករ​បាល់បោះ លោក Kobe Bryant បានទទួលមរណភាពក្នុងឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

អាមេរិក៖ អតីតតារាបាល់បោះឆ្នើមប្រចាំស្ថាប័ន NBA លោក Kobe Bryant  និង​កូន​ស្រី​ឈ្មោះ​ Gianna ដែល​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះទាំង​៩​នាក់​ បានជួបឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅទីក្រុង Calabasas រដ្ឋ California សហរដ្ឋ​អាមេរិក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Kobe Bryant និង​កូន​ស្រី​
  លោក Kobe Bryant និង​កូន​ស្រី​

Bryant និងកូនស្រីរបស់គាត់ បានធ្វើដំណើរទៅចូលរួមកម្មវិធីបាល់បោះមួយ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់លោកម៉ាក Sikorsky S-76 ដែលបានធ្លាក់នោះ។

ជាមួយគ្នានេះដែរ បើយោង​តាម​សេចក្ដី​រាយការណ៍​ពី​អធិការក្រុង Los Angeles លោក Alex Villanueva បានឲ្យដឹងថា មានមនុស្សសរុប៩នាក់នៅលើឧទ្ធម្ភាគចក្រ ក្នុងនោះមានដូចជាអ្នកបើកបរនិងអ្នកដំណើរ៨នាក់ សុទ្ធតែស្លាប់បាត់បង់ជីវិតទាំងអស់។

លោក Alex Villanueva
លោក Alex Villanueva

គួររម្លឹកផងដែរថា Bryant ជាអតីតកីឡាកររបស់ក្លិប Los Angeles Lakers ដោយលោកចំណាយពេល២០ឆ្នាំលេងឲ្យក្លិបមួយនេះ ចន្លោះពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៦ ក្នុងនោះដែរលោកត្រូវបានគេចាត់ទុកថាជាកីឡាករបាល់បោះដ៏ជោគជ័យមួយរូបក្នុងប្រវត្តិសាស្រ្ត៕

  លោក Kobe Bryant
  លោក Kobe Bryant
វីដេអូ បន្ទាប់ពី ឧទ្ធម្ភាគចក្រធ្លាក់

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T